បើក​ត្រាក់ទ័រ​ភ្ជួរ​ចម្ការ​ជាន់​មីនតោន​ផ្ទុះ​បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់​

252
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ​ដោយសារ​បើក​ត្រាក់ទ័រ​ភ្ជួរ​ចម្ការ​ជាន់​ចំ​មីនតោន​នៅ ចំណុច ស្រង់ តូច ស្ថិត ក្នុងភូមិ ប៊ួ រុន ឃុំ ត្រែង ស្រុក រតន មណ្ឌល​កាល ពី​ល្ងាច​ថ្ងៃ ទី ១១​ខែ​មេ សា​ឆ្នាំ​២០១៩ ។

លោក​គឹម រស្មី​មេ​ប៉េអឹម​ស្រុក​រតនមណ្ឌល​បានឱ្យដឹង ថា​ជនរងគ្រោះ​ដោយសារ កាក សំណល់​សង្គ្រាម​នេះ ឈ្មោះ​ម៉ុ ន​យី ភេទ​ប្រុស អាយុ​២១ ឆ្នាំ​រស់នៅ ភូមិ អូរ ត្រែង សង្កាត់​អូរ តា វ៉ៅ ក្រុងប៉ៃលិន​។​ជន រង គ្រោះ បាន ទៅ​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ឱ្យឈ្មោះ​ថោង​សារ៉ាត់​ភេទ​ប្រុស អាយុ ៥០ ឆ្នាំ នៅ ចំណុច គ្រោះថ្នាក់ ខាងលើ ។​

​ជនរងគ្រោះ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​អ៊ី​មេគ​ស៊ិន​ស៊ី​ខេត្តបាត់ដំបង​ដើម្បី​ជួយសង្គ្រោះ​ហើយ​សមត្ថកិច្ច​និង​អាជ្ញាធរ ស្រុក​បាន រាយការណ៍ អំពី ហេតុ ការ នេះ ទៅ អង្គភាព កំចាត់ មីន CMAC​ដើម្បី ឲ្យ ជួយ ចុះ ពិនិត្យ ទីតាំង កើតហេតុ នោះ ហើយ ៕S/