បើក​បង្ហាញ​ប្រភេទ​បុរស​ដែល ហ៊ិ​ន ចាន់​និ​រ័ត្ន នឹង​យក​ធ្វើជា​គូ​អនាគត​

245

ដើរ​ក្នុង​វិថី​សិល្បៈ​ជិត​១០​ឆ្នាំ ពិធី​ការិនី ហ៊ិ​ន ចាន់​និ​រ័ត្ន មាន​មិត្ត​រួម​ជំនាន់ និង​សិស្ស​ប្អូន​ជាច្រើន​រកឃើញ​គូជីវិត និង​សម្រេច​សាង​គ្រួសារ​ជា​ហូរហែ តែ​ស្រី​ស្រស់​រូបនេះ​បែរជា​នៅ​ទំនេរ​នៅឡើយ​។​

​តារា​ស្រី​វ័យ​២៧​ឆ្នាំ បញ្ជាក់ថា មកដល់ពេលនេះ​នាង​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ចំពោះ​រឿង​អនាគត ទោះបីជា​កន្លងមក​ធ្លាប់មាន​ដំណឹង​លេច​ឮថា​នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាច្រើន​ហូរហែ​ក៏ដោយ​។ សម្រាប់​ពេលនេះ នាង​មាន​បុរស​តាម​ចោមរោម​សុំ​ស្នេហ៍ តែ​នាង​មិនទាន់​ត្រូវចិត្ត ហើយ​បើ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ច្បាស់លាស់​ជាមួយ​អ្នកណាម្នាក់​ហើយ​នោះ រូបនាង​នឹង​ប្រកាស​ឲ្យ​មហាជន​ដឹង​ជា​សាធារណៈ​។

​ងាក​មក​ប្រភេទ​បុរស​ដែល​ខ្លួន​ស្រមៃ​ចង់បាន នាង​រៀបរាប់ថា នាង​ចូលចិត្ត​មនុស្ស​ស្លូត ចេះ​យល់​គ្នា ចេះ​យល់​ហេតុផល មិន​ប្រកាន់​ដែល​នាង​ជា​អ្នកសិល្បៈ និង​អាច​មើលថែ​គ្រួសារ​នាង​បាន​។​

​សម្រាប់​អាជីព​វិញ និ​រ័ត្ន មិន​ប្រកាន់​ថា បុរស​នោះ​ជា​មន្ត្រីរាជការ អ្នកជំនួញ ឬ​ជា​បុគ្គលិក​ឯកជន​នោះទេ នាង​នឹង​ទទួលយក​ទាំងអស់​។ នាង​បន្តថា​៖ “​ទទួលយក​ទាំងអស់ បើ​គាត់​ស្រឡាញ់​ខ្ញុំ​ក្នុងនាម​ខ្ញុំ​ជា​អ្នកសិល្បៈ ហើយ​ឲ្យ​តែ​មើលទៅ​អត្តចរិត​អាច​រស់នៅ​ជាមួយគ្នា​បាន មិន​ខុសគ្នា​ពេក ខ្ញុំ​អាច​ទទួលយកបាន​”​។ ចំណែកឯ​រូបរាង នាង​សុំ​ត្រឹម​មួយ​ល្មម​សមរម្យ គឺ​គ្រប់គ្រាន់​ហើយ​៕

​អត្ថបទ​៖ Men Sokna/sn