បើក​បវេសនកាល​សាលា​ធម្ម​និ​ន័យ​សាលា​ពុទ្ធិកសិក្សា​គ្រប់​កំរិត​ទូទាំង​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​សិក្សា​២០១៩​និង​២០២០

647
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: នៅ​សាលា​ពុ​ទ្វិ​ក​វិទ្យាល័យ​សម្តេច​ជាស៊ីម ស្ថិត​ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហ៊ាន​ធ្វើ​ពិធី​បើក​បវេសនកាល​សាលា​ធម្ម​និ​ន័យ​សាលា​ពុទ្ធិកសិក្សា​គ្រប់​កំរិត​ទូទាំង​ខេត្តបន្ទាយមានជ័យ ឆ្នាំ​សិក្សា ២០១៩​និង ២០២០ កាលពី ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩​។​

​មាន​អ្នកចូលរួម ព្រះ​ឧ​ត្ត​ម​សីល​ញាណ ធុល​សុធា​ព្រះ​មេគណ​ខេត្ត ព្រះ​វរ​មុនី វ៉ា​ចិន្តា​ព្រះ​មេគណ​ខេត្ត ព្រះ​សមណ​ញាណ ណាប់ មឺ​ុ​នន​ព្រះ​បា​ល្ល័ត​គណ​ខេត្ត មន្ត្រី​សង្ឃ សមណ​សិស្ស​រាប់រយ​អង្គ​នាក់​ទាំង​៩​ក្រុង ស្រុក លោក​អ៊ុ រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ និង​ប្រធាន​មន្ទីរ មន្ត្រី​និង​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ ។​

​លោក យិន យឿន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ថា ក្នុង​បើក​បវេសនកាល​សាលា​ធម្ម​និ​ន័យ និង​សាលា​ពុទ្ធិកសិក្សា​គ្រប់​កំរិត​ទូទាំង​ខេត្ត​នេះ សមណ​សិស្ស​ទាំងអស់​ត្រូវ​នាំគ្នា​ត្រៀម​រៀបចំ​មាន សៀ​ភៅ ប៊ិច ប្រដាប់ប្រដា​សំភារៈ​សិ​ស្សា​នាំគ្នា​ចូលរៀន​ឲ្យ​បាន​គ្រប់ៗ​គ្នា​។ វិស័យ​ព្រះពុទ្ធសាសនា​ខេត្តបន្ទាយមានជ័យ បាន​ស្តារ​និង​កសាង​វត្ត​អារាម​កម​ទល់​ពេលនេះ សរុប​មាន​២៤៥​វត្ត អាស្រម​មាន​២ ព្រះសង្ឃ​មាន​៤.៤៤១​អង្គ ក្នុងនោះ​មាន​ភិក្ខុ ១,៣៦៨​អង្គ សាលា​ធម្ម​វិន័យ​មាន​៥៩ ពុទ្ធិកសិក្សា​មាន​៦៨ ពុទ្ធិក​អនុវិទ្យាល័យ និង​វិទ្យាល័យ​មាន​សាលា​សាម​ណ​សិស្ស​សរុប​២.៩១០​អង្គ​។ ក្នុងនោះ​ពុទ្ធិកវិទ្យាល័យ​សម្តេច​ជាស៊ីម មាន​១២​បន្ទប់ សមណ​សិស្ស​ចូលរៀន​បាន​៤០០​អង្គ មាន​បង្រៀន​ថ្នាក់​ទី​៧​ដល់​ថ្នាក់​ទី​១២​។​

​លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសា​ស​ន៌​បាន​បញ្ជាក់ថា ទី​វត្ត​អារាម​ជា​កន្លែង​រក្សាទុក​នូវ​វប្បធម៌ ប្រពៃណី​ទំនៀម​ទំលាប់​សីលធម៌ ចរិយា​ធម៌ និង​ប្រកបដោយ​គុណធម៌ និង​សំរាប់​សមណ​សិស្ស​រៀនសូត្រ​គ្រប់មុខ​វិជ្ជា និង​ជា​កន្លែង​ព្រះពុទ្ធសាសនា ជាទីគោរព​សក្ការៈ និង​ជា​ប្រភព​បណ្តុះបណ្តាល​នូវ​បញ្ញាញាណ និង​ជា​ថ្នាល​បណ្តុះបណ្តាល​ធនធាន​មនុស្ស​គ្រប់​សម័យកាល​។​

​ពិសេស​ទៅទៀត​ទីវ​ត្ត​អារាម​ជា​កន្លែង​បណ្តុះ​នូវ​ធនធានមនុស្ស ដែល​ពោ​ពេញ​ទៅដោយ​ចំណេះដឹង​ទាំង​ផ្លូវលោក និង​ផ្លូវធម៌ និង​ប្រកបដោយ​មនសិការ​ជាតិ​ហើយ​សព្វថ្ងៃនេះ រដ្ឋាភិបាល​កំពង់​លើកតម្កើង​ព្រះពុទ្ធសាសនា ឲ្យ​មានការ​រីកចំរើន​ជាង​វិស័យ​ដទៃទៀត សក្តិសម​ជាទី​កន្លែង​គោរពបូជា​នៃ​ពុទ្ធបរ​ស័​ទ​ផងដែរ​។​

​នៅ​ទីបញ្ចប់​លោក​អ៊ុ រាត្រី និង​មន្ត្រី ក៏បាន​ចូលរួម​បច្ច័យ​ដល់​សាលា​ពុទ្ធិកសិក្សា​សម្តេច ជា ស៊ីម វត្ត​ស្វាយ​ចាស់​នូវ​ថវិកា​ចំនួន​២​លាន​រៀល រួម​នឹង​ប្រគល់​សម្ភារៈ​សិក្សា​ជូន​ដល់​សាលា រួម​នឹង​បាន​បំពាក់​គ្រឿង​ឥស្សរិយ​ស និង​មេដាយ​ជូន​មន្ត្រី​សង្ឃ សា​មន​សិស្ស និង​មន្ត្រី នៃ​មន្ទី​ធម្មការ និង​សាសនា​ខេត្ត​ផងដែរ និង​ចែក​ប័ណ្ណសរសើរ​ជូន​ដល់​សា​មន​សិស្ស ដែល​រៀន​ជាប់​ចំណាត់ថ្នាក់​ជាច្រើន​អង្គ​ទៀតផង​៕