បើក​ប្រកួត​ប៉េតង់​ដណ្ដើម​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេង លើក​ទី​១៧

313

ទិដ្ឋភាព​បើក​ការប្រកួត (​រូប​៖ រ៉ូ​ហ្សា​)

(​ភ្នំពេញ​): ការប្រកួត​កីឡា​ប៉េតង់ ដណ្ដើម​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេង លើក​ទី​១៧ បានចាប់ផ្ដើម​បើក​ការប្រកួត ហើយ​នៅ​ព្រឹក​ថ្ងៃទី​៨​កញ្ញា នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ព្រហ្ម ឌិន អនុប្រធាន​ទី​១ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​ការប្រកួត​នេះ ព្រមទាំង​ធ្វើ​ពិធី​បោះ​ប៊ូល​ជា​និម្មិត​រូប បើក​ការប្រកួត​ទៀតផង​។​

​មាន​សមាគម​-​ក្លិប​ចំនួន​៣៦​ចូលរួម​ប្រកួត ដែល​ក្នុងនោះ មាន​កីឡាករ​-​កីឡាការិនី​ចំនួន​៣៩០​នាក់​ចូលរួម​។ មាន​វិញ្ញាសា​ចំនួន​៦ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត គឺ​វិញ្ញាសា ៣​នាក់ ទល់​៣​នាក់ បុរស​មាន​ចំនួន​៤៣​ក្រុម​។ វិញ្ញាសា​៣​នាក់​ទល់ ៣​នាក់​វ័យចាស់ មាន​ចំនួន​១៦​ក្រុម​។ វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​នារី​មាន​ចំនួន​១១​ក្រុម​។ វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​ចម្រុះ​មាន​១១​ក្រុម​។ វិញ្ញាសា​ម្នាក់​ទល់​ម្នាក់​យុវជន​មាន​ចំនួន​២៧​ក្រុម និង​វិញ្ញាសា​ម្នាក់​ទល់​ម្នាក់​យុវនារី​មាន​១១​ក្រុម​។

​តាម​ការគ្រោងទុក​ការប្រកួត​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១១​កញ្ញា​ពេល​រសៀល ដោយមាន​ការចូលរួម​ពី​សំណាក់​សម្ដេច​ក្រឡាហោម តែម្ដង​៕L ដោយ​: រ៉ូ​ហ្សា​