បើក​ប្រតិបត្តិ​ការបង្ក្រាប​ចាប់​ជនសង្ស័យ​២​នាក់ ករណី​ជួញដូរ​ថ្នាំញៀន ៥​កញ្ចប់​ធំ

247
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​ជា​មុខសញ្ញា​ជួញដូរ​គ្រឿង​ចាស់ ទើប​ចេញពី​ពន្ធនាគារ មិន​រាងចាល មកវិញ​បន្ត​លក់​គ្រឿងញៀន​ដដែល ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សណ​ជ័យ ដឹកនាំ​កម្លាំង​ដោយ លក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ លោក មន វុ​ធី អធិការរង​ទទួលបន្ទុក​ផ្នែក​គ្រឿងញៀន ក្រោយពី​ស្រាវជ្រាវ ឈានដល់​បើក​ប្រតិបត្តិការ បង្ក្រាប​ចាប់​ជនសង្ស័យ ២​នាក់ ដកហូត​បាន​ថ្នាំញៀន​៥​កញ្ចប់​ធំ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ផ្ទះជួល ភូមិ​ប៉​ប្រ៉​ក​ត្បូង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ។​

​ជនសង្ស័យ ទី​១.ឈ្មោះ ពេជ្រ ប៊ុន​សេង ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ លក់​គ្រឿងញៀន ជាប់ពន្ធនាគារ​មិនដែល​បានយូរ មាន​ទីលំនៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ មាន​ស្រុកកំណើត ស្រុក​បាទី ខេត្តតាកែវ ដែល​ទើប​ចេញពី​គុក​នៅ​ថ្ងៃទី​២៨​ខែមិថុនា ឆ្នាំ​២០១៩ កម​ន្ល​ង​មក​ថ្មីៗ​នេះ បទ​លក់​ថ្នាំញៀន។ ទី​២.ឈ្មោះ សុខ ធា​វី ភេទ​ស្រី អាយុ​៥០​ឆ្នាំ នៅផ្ទះ​មើល​កូនតូច ត្រូវជា​ប្រពន្ធ។ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ខាងលើ ដកហូត​បាន​ថ្នាំញៀន​ចំនួន​៥​កញ្ចប់​ធំ។​

​ក្រោយពី​ចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ច​នាំទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី សារជាថ្មី​ម្តងទៀត៕B/

#