បើក​ប្រឡង​មហោស្រព​សិល្បៈ​យុវជន​ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​លើក​ទី​២១​ឆ្នាំ​២០១៩

420
ចែករម្លែក
  • 4
    Shares

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ពិធី​បើក​ប្រឡង​ស្នាដៃ​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ឆ្នាំ​ទី​៥​ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា​លើក​ទី​២១​ឆ្នាំ​២០១៩​ត្រូវបាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​រៀបចំឡើង​នៅ​សា​លស​ន្និ​សិទ្ធ​ចតុមុខ​។​ដោយមាន​ការបង្ហាញ​ស្នាដៃ​ពី​សិល្បករ​សិល្បការិនី​មកពី​គ្រប់​បណ្តា​រាជធានី​ខេត្ត​ក្រុង​ដោយ​ក្នុងឆ្នាំនេះ​មាន​ក្រុម​សិល្បៈ​យុវជន​ចំនួន​៤៦​ក្រុម​និង​មាន​អ្នក​សិល្បៈក​ចំនួន​១១២៥​នាក់​ចូលរួម​ប្រកួត​។​

​នេះ​ជាការ​បើក​មហា​ស្រព​សិល្បៈ​យុវជន​ដើម្បី​វប្បធម៌​ជាតិ​ទូទាំងប្រទេស​ឆ្នាំ​ទី​(២០១៥២០១៩)​ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា​លើក​ទី​២១​ឆ្នាំ​២០១៩​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២០​ខែកុម្ភៈ​ហើយនឹង​បិទ​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី​៦​ខែមីនា​ឆ្នាំ​២០១៩​។​

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​លោកស្រី​ភឿង​ស​កុ​ណា​បាន​ថ្លែង​បញ្ជាក់​ក្នុង​ពិធី​បើក​មហោស្រព​សិល្បៈ​យុវជន​នេះ​ឱ្យដឹងថា​គោលបំណង​សំខាន់​ក្នុងការ​រៀបចំ​ពី​ធី​នេះ​ឡើង​គឺ​ដើម្បី​បន្ត​ការប្រើប្រាស់​សក្តានុពល​និង​តួនាទី​បន្តវេន​របស់​យុវជន​ខ្មែរ​ទូទាំងប្រទេស​,​។

បន្ត​ការបណ្តុះ​ស្មារតី​ស្នេហា​វប្បធម៌​ជាតិ​ក្នុង​ស្រទាប់​យុវជន​,​បន្ត​ការហ្វឹកហ្វឺន​យុវជន​ឱ្យ​ប្រកួតប្រជែង​ផលិត​ស្នាដៃ​សិល្ប៍​និមិត្ត​កម្ម​ថ្មី​ដើម្បី​បំរើ​សេចក្តី​សប្បាយរីករាយ​ថ្លៃថ្នូរ​,​ចូលរួម​ប្រែក្លាយ​ប្រទេសជាតិ​ឱ្យទៅជា​ព្រះរាជាណាចក្រ​នៃ​វប្បធម៌​ដើម្បី​ទាក់ទាញ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​,​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣ មីនា​លើក​ទី​២១​ឆ្នាំ​២០១៩​។​

លោកស្រី​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​“​យុវជន​គឺជា​ទំពាំង​ស្នង​ឬ​ស្សី​ដែល​មិនអាច​ខ្វះ​បាន​ដើម្បី​បន្តវេន​សិល្បៈ​វប្បធម៌​ជាតិ​ទៅ​ថ្ងៃ​ខាងមុខ​។​ពិតណាស់​យើង​ត្រូវការ​ទំពាំង​ដែល​ល្អ​ដើម្បី​បន្តវេន​លើ​វិថី​សិល្បៈ​ទៅ​ថ្ងៃ​អនាគត​”​។​

ទាក់ទិន​ទៅនឹង​ការរៀបចំ​ប្រឡង​មហោស្រព​សិល្បៈ​យុវជន​នេះដែរ​លោកស្រីរ​ដ្ឋ​មន្ត្រី​បានលើកឡើង​ថា​ក្នុង​គោលដៅ​លើកស្ទួយ​ការអប់រំ​ផ្សព្វផ្សាយ​អំពី​ចំណេះដឹង​សិល្បៈ​វប្បធម៌​តាមរយៈ​រូបភាព​សិល្បៈ​ក្នុង​បុព្វហេតុ​អភិរក្ស​និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ​ព្រមទាំង​លើកទឹកចិត្ត​ដល់​យុវ​សិល្បករ​សិល្បការិនី​ជា​សិស្ស​និស្សិត​ឱ្យចូល​រួម​ប្រកួតប្រជែង​។​ក្រៅពីនេះ​ក៏​ដើម្បី​ចូលរួម​បំផុសស្មារតី​ជាតិនិយម ស្រឡាញ់​វប្បធម៌​ជាតិ និង​ចូលរួម​ផ្សព្វផ្សាយ​អំពី ផលិតផល​សិល្បៈ​វប្បធម៌​ខ្មែរ​ដ៏​សំបូរបែប ទាំង​ក្នុង​តំបន់ និង​លើ​ពិភពលោក​។​

លោកស្រី​រដ្ឋមន្ត្រី​ក៏បាន​ក្រើនរំលឹក​ដល់​យុវជន​ដែរ​ថា​សិល្បៈ​វប្បធម៌​គឺជា​ព្រលឹង​ជាតិ​និង​អត្តសញ្ញាណ​ខ្មែរ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​គំនិត​និង​ស្មារតី​សម្រាប់​ផ្សះផ្សារ​សង្គម​ឱ្យ​ចេះ​រួមរស់​ជាមួយគ្នា​ប្រកបដោយ​សុខ​សុមរ​មនា​គ្មាន​ការរើសអើង​និង​ពិសេស​ជា​ប្រភព​មិនចេះ​រីងស្ងួត​សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​។​

​គួរ​បញ្ជាក់ថា​ក្នុង​ពិធី​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ឆ្នាំ​ទី​៥​នេះដែរ​ក្រសួង​វប្បធម៌​និង​បើកឱកាស​ឱ្យ​បណ្តា​យុវជន​និង​សាធារណៈជន​ចូលរួម​ទស្សនា​ដោយ​ឥតគិតថ្លៃ​ទៀតផង​ហើយ​ក្រសួង​វប្បធម៌​អំពាវនាវ​ឱ្យ​យុវជន​ចូលរួម​ឱ្យបាន​កុះករ​ដើម្បី​លើកកម្ពស់​វប្បធម៌​ជាតិ​ឱ្យ​កាន់តែ​ផុលផុស​ថែមទៀត​៕S/

​ពិធី​បើក​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​លើក​ទី​២១​ឆ្នាំ​២០១៩​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០១៩(​រូប​៖​ដេប៉ូ​)​