បើក​ម៉ូតូឌុប​ចៅ​បត់​ចូល​ផ្ទះ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​របួស​៣​នាក់​

202

​(​ព្រៃវែង​)៖​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ក្នុងទិសដៅ​ស្របគ្នា​បណ្ដាលឱ្យ​យាយ​នឹង​ចៅ​រងរបួស​បាក់ជើង​ទាំង​២​នាក់​។​ភាគី​ម្ខាង​ទៀត​រងរបួស​ស្រាល​។​ហេតុការណ៍​នេះ​បានកើត​ឡើងលើ​ផ្លូវជាតិ​លេខ​៨​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៩​និង​៥០​ស្ថិតនៅ​ភូមិ គគ ឃុំ​កំពង់​ពពិល​ស្រុក​ពារាំង​ខេត្តព្រៃវែង​កាលពី​រសៀល​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០១៧​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GC2722​បើកបរ​ដោយ​ឈ្មោះ​ជុ​យ​ស៊ីវ​ឡេង​ភេទ​ស្រី​អាយុ​៦៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​កំពង់​ពពិល​ឃុំ​កំពង់​ពពិល​ស្រុក​ពារាំង​។​ដោយបាន​ឌុប​ចៅ​ម្នាក់​ពីក្រោយ​ឈ្មោះ​សុង​ប៊​ន​ឡាក់​ភេទ​ប្រុស​អាយុ​១០​ឆ្នាំ​ក្នុងទិសដៅ​ពី​ពី​លិចទៅ​កើត​។​លុះ​មកដល់​ចំណុចកើតហេតុ​ម៉ូតូ​បាន​បត់​ឆ្វេង​បំណង​ចូល​ផ្ទះ​។​

​ពេលនោះ​ក៏ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ព្រៃវែង​1F3038​បើកបរ​ដោយ​ឈ្មោះ​ចាន់​សារិទ្ធ​ភេទ​ប្រុស​អាយុ​អាយុ​២២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ព្រៃខ្លា​ឃុំ​រាបស្រុក​ពារាំង​ខេត្តព្រៃវែង​ដែល​បើកបរ​ពីក្រោយ​ក្នុងទិសដៅ​ស្របគ្នា​ជ្រុល​មក​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​ឈ្មោះ ជុ​យ ស៊ីវ​ឡេង រងរបួស​ធ្ងន់​បាក់ជើង​ខាងឆ្វេង និង​ចៅប្រុស​ឈ្មោះ សុង ប៊ុន​ឡាក់ របួស​បាក់​ជើងឆ្វេង​។

​ចំណែក​ឈ្មោះ​ចាន់​សារិទ្ធ​បាន​រងរបួស​ស្រាល​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង​ឃើញថា​ករណីនេះ​បណ្ដាលមកពី​ឈ្មោះ​ជុ​យ​ស៊ីវ​ឡេង​បើក​ម៉ូតូ​បត់​ឆ្វេង​ដោយ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​។​ហើយ​អ្នករបួស​បាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពារាំង វត្ថុតាង​ទាំង​២​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង​ដើម្បី​បំពេញ​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕S/​ដោយ​៖​ចាន់ ថន​

​បើក​ម៉ូតូឌុប​ចៅ​បត់​ចូល​ផ្ទះ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​របួស​៣​នាក់​