បើក​ម៉ូតូ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ត្រូវ​រថយន្តបុក​រងរបួស​ធ្ងន់​នៅ​ស្រុក​ស្វាយទាប​

308
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ បុរស​ម្នាក់​បាន​រងរបួស​ធ្ងន់​ខណៈ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ក៏ត្រូវ​រថយន្តបុក ​បណ្តា​លឲ្យ​រងរបួស​ដែល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេ​ល​ម៉ោង​១៩​និង​១០​នាទី​ព្រលប់​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ រវាងរថយន្ត និង ម៉ូតូ លើផ្លូវ​ជាតិ​លេខ​០១ ចន្លោះ​គីឡូម៉ែត្រ ១៤១/១៤២ ស្ថិត​ក្នុងភូមិ ក្បាលថ្នល់ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង។

​សមត្ថកិច្ច​បានឲ្យដឹង​ថា ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ស្លាក​លេខ ស្វាយរៀង ១J ៧៩០៧ បើកបរ​ដោយ​ឈ្មោះ ខ្វាន់ រិទ្ធី ភេទ​ប្រុស អាយុ៣៧​ឆ្នាំ មុខរបរ​សន្តិសុខ រស់នៅ​ភូមិ​បាវិត សង្កាត់​បាវិត ក្រុង​បាវិតខេត្តស្វាយរៀង រងរបួស​ធ្ងន់​(​ពាក់មួក​សុវត្ថិភាព​) ទិសដៅ​ពី​ជើង​ទៅ​ត្បូង មកដល់​កន្លែងកើតហេតុ​ខាង លើ មាន​រថយន្ត​ម៉ាក ឡុ​ច​ស៊ី​ស ហុងដា​សេ​១២៥ ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ ភ​.​ព ២AT ០៥៩០ បុក​ពី​ចំហៀង​បូម​ខាងក្រោយ​បើកបរ​ដោយ​ឈ្មោះ ឡឹ​ក សុខ ភេទ​ប្រុស អាយុ៥៩ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ស្វាយ​អាណា​ត ឃុំ​ញ័រ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង បើកបរ​ពី​កើ​តទៅ​លិច គ្មាន​របួសស្នាម​។​

ប្រភព​ដដែល​បាន​បន្តទៀតថា ករណីនេះ​អ្នករងរបួស​បាន​បញ្ចូនទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប​។ ចំណែកឯ​មធ្យោបាយ​ទាំងពីរ​ត្រូវបាន​យកមក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប (​រថយន្ត​ខូចខាត​ស្រាល ម៉ូតូ​ខូចខាត ធ្ងន់ ០១​គ្រឿង )​៕B/