បើក​ម៉ូតូ​ជែង​មិន​ផុត ដួល​មុខ​រថយន្ត​កិន​អូស​ជាច្រើន​ម៉ែត្រ បណ្តាលឱ្យ​របួសធ្ងន់​

1070
ចែករម្លែក

(​កណ្តាល​) : យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់ ខណៈ​ព្យាយាម​បើក​ម៉ូតូ​វ៉ា​ជែង​រថយន្ត​ដែល​នៅខាងមុខ តែ​មិន​ផុត ក៏​ទាក់​ដៃចង្កូត​ដួល​មុខ​រថយន្ត​កិន​អូស​ជាច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​របួសធ្ងន់ ។ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោងជាង​១១ ព្រឹក ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ​២១ ស្ថិតក្នុង​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​សមត្ថកិច្ច​ឱ្យដឹងថា យុវជន​រងគ្រោះ​មានឈ្មោះ ឡុង សេង​លាំង ប្រុស​អាយុ​១៩​ឆ្នាំ មុខរប​រៈ​កសិករ ទីលំនៅ​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AX-4302 រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ។ រីឯ​រថយន្ត​បង្ក​ម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទ​ដឹក​ដី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ចង្កូត​ស្ដាំ PP.1953 បើកបរ ដោយ​ឈ្មោះ ជា ភ​ណ្ឌ័ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ មុខរប​រៈបើ​កបរ ទីលំនៅ​ភូមិ​បាធាយ ឃុំ​បាធាយ ស្រុក​បាធាយ ខេត្តកំពង់ចាម ។​

​អ្នកឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​១​គ្រឿង ម៉ា​ក៊ី​យ៉ាន់​ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ចង្កូត​ស្ដាំ PP-1953 បើក​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ មួយគ្រឿង ព្យាយាម​បើក​ជែង​រថយន្ត​ខាងលើ​មិន​ផុត បណ្តាល​ឲ្យ​ទាក់​ដៃចង្កូត ដួល​ពីមុខ​រថយន្ត ហើយ​ត្រូវ​រថយន្តបុក​រុញ​របួសធ្ងន់ និង​ម៉ូតូ​ខ្ទេច​ម៉ត់​។ ភ្លាមនោះ​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ទៅ​ដឹកយក​ជនរងគ្រោះ​ទៅ​ព្យាបាល​របួស​នៅ​រាជធានី​ភ្នំពេញ​។​

​ចំណែក​រថយន្ត​ខាងលើ បាន​ព្យាយាម​បើករ​ត់ដល់​ក្រុង​តាខ្មៅ ហើយ​ត្រូវបាន​នគរបាល​ប៉ុស្តិ៍រ​ការ​ខ្ពស់ សហ​ការណ៍​ជាមួយ​នគរបាល​ចរាចរ​ស្រុក​ស្អាង ក្រុង​តាខ្មៅ ស្ទាក់​ឃាត់​រថយន្ត និង​អ្នកបើក​យកទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​៕L ដោយ​៖ សុផាន់​