បើក​ម៉ូតូ​ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត ខ្ទាតចូល​ក្រោម​កង់​រថយន្ត​ធំ​កិន​ស្លាប់​

533

ដោយៈ​គូលែនៈ​សៀមរាបៈ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​បើក​ម៉ូតូ​ស្រប​ទិស​ជាមួយ​រថយន្ត​ហើយ​ប៉ះ​ដៃចង្កូត​ជាមួយ​រថយន្ត​ក៏​ដួល​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​កាលពី​ព្រលប់ ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៨​នេះ ស្ថិតនៅលើ​ផ្លូវជាតិ​៦ ទល់មុខ​មីក្រូហិរញ្ញវត្ថុ វ៉ា​យ ស៊ី​ភី គ្រឹៈ​ស្ថាន​ឯកជន សាខា​ខេត្តសៀមរាប ក្នុងភូមិ​ដក​ពោធិ៍ ស​ង្លា​ត់​ស្លក្រាម ក្រុង​សៀមរាប ។​

ម៉ូតូជនរងគ្រោះ

ជនរងគ្រោះ​ឈ្មោះ ឃុន សុ​ផា អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​ដូង ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ​។​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ហុងដា​ហ្សូ​មឺ​អិ​ច​ឆ្នាំ​២០១៧​ពណ៌​ក្រហម​ខ្មៅ​គ្មាន​ស្លាក​លេខ​។​ចំណែក​រថយន្ត​ប្រភេទ​យី​ឌុប​ពាក់​ស្លាក​លេខ​តាកែវ​3A:0742​បើក​ស្រប​ទិស​គ្នា​ពី​ទិស​លិច​មក​ទិស​កើត​។​

​សាក្សី​បាន​និយាយថា​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​និង​ម៉ូតូ​បាន​បើកបរ​ស្រប​ទិស​គ្នា​ពី​ទិស​លិច​មក​ទិស​កើត​។​លុះ​មកដល់​កន្លែងកើតហេតុ​ម៉ូតូ​បាន​បើក​វ៉ា​រថយន្ត​ហើយ​ក៏មាន​អាសន្ន​ក៏​ទាក់​ដៃចង្កូត​និង​រថយន្ត ហើយក៏​ដួល​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​តែម្តង ។​ក្រោយ​កើតហេតុ​រថយន្ត​បាន​ឈប់ ហើយ​អ្នកបើក​បរបាន​បើកទ្វារ​ចុះ​រត់​គេចខ្លួនបាត់ បន្សល់​ទុល​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។ ដោយឡែក​ទាំង​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​យកមក​រក្សាទុក​នៅ​ស្នងការ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​។​

​ចំណែក​សាកសព​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ទាក់ទង​ទៅ​ក្រុមគ្រួសារ​ដើម្បី​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

ជនរងគ្រោះ