បើក​ម៉ូតូ​ទៅបុក​ពីក្រោយ​រថយន្ត​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​

305

(​បន្ទាយមានជ័យ​)៖​ជិះ​ម៉ូតូ​ទៅបុក​ពីក្រោយ​រថយន្ត​ដឹក​ថ្ម​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​។​គ្រោះថ្នាក់​កត​ឡើង​នៅ​ម៉ោង​៧​យប់ នៅ​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦ ស្ថិត​ក្នុងភូមិ​គោក​រការ ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​

លោក​វរសេនីយ៍​ជ័យ សុ​កា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹងថា : ជនរងគ្រោះ​មានឈ្មោះ​ស៊ី ឡង់ឌី ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​រលួស​ឃុំ​រលួស​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​។​.​នៅ​មុនពេល​កើតហេតុ​នោះ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​C១២៥​ពណ៌​ខ្មៅ​សេរី​២០១៥​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​១J៦៧៧៤​បើក​ក្នុងទិសដៅ​ស្របគ្នា​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​។​

​ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​បើក​ទៅបុក​រថយន្ត​ដឹក​ថ្ម​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​។​អ្នកបើករថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​រត់​គេចខ្លួនបាត់​។​ចំណែក​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ជួយ​ដឹក​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព កម្ពុជា​-​ជប៉ុន មង្គល​បូរី​៕S/ ដោយ :​ប​.​ជ័យ​

​រូបថត : បើក​ម៉ូតូ​ទៅបុក​ពីក្រោយ​រថយន្ត​ដឹក​ថ្ម​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ (​រូប​:​ប​.​ជ័យ​)