បើក​ម៉ូតូ​បំ​រ៉ុង​បត់​ឆ្វេង​ត្រូវ​រថយន្ត​ទំនើប​បុក​ពីក្រោយ បណ្ដាល​ឲ្យ​របួស​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​

376

(​ព្រៃវែង​) ៖ ​ស្ដ្រី​វ័យ​៤៥​ឆ្នាំ​ម្នាក់​បាន​រងរបួស​បន្ទា​ប់​ពី​ជិៈ​ម៉ូតូ​បំ​រ៉ុង​បត់​ឆ្វេង​ហើយ​ត្រូវ​រថយន្ត​ហ្វ​ត​ជាន់​ហ្វ្រាំង​មិនទាន់​បុក​ចំ​ពីក្រោយ​ពេញទំហឹង​។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក លើ​កំណាត់​ផ្លូវ​ផា​តិ​លេខ​០៨ ខាងកើត​ស្ពាន​ភូមិ​ពោធិ​ជ្រៃ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​

​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​C125​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1.BR 7375 បើក​ដោយ​ឈ្មោះ ឃី ចាន់ថា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ពោធិ​តូច ឃុំ​ក្ដឿង រាយ ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង​ដោយ​បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ម៉ូតូ​ក៏បាន​បត់​ឆ្វេង​ក្នុង​បំណង​ទៅ​ទិស​ខាងជើង​។ គាប់​ជួន​ពេលនោះ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ្វ​ត ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ 2.AG8778 បើក​ដោយ​ឈ្មោះ ជួប ចាន់​សារី​រដ្ឋ ភេទ​ស្រី អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​មណ្ឌល​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ដែល​បើកបរ​ពីក្រោយ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយ​ជាន់​ហ្វ្រាំង​មិនទាន់​ក៏បាន​បុក​ម៉ូតូ​ចំ​ពីក្រោយ បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ​ខាងលើ​រងរបួស​(​ស្រាល​) ហើយ​បាន​បញ្ជូនទៅ​ព្យាបាល​មន្ទីរពេទ្យ​ឯកជន​ស្វាយ​អ​ន្ទ​រ​។​

​ក្រោយ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង ដោយ​យក​ម៉ូតូ និង​រថយន្ត មក​ទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្វាយ​អ​ន្ទ​រ ដើម្បី​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕ L ដោយ​៖​ចាន់ ថន​