បើក​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​បើក​ឆ្លងផ្លូវ​រងរបួស​ធ្ងន់​

485
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​រងរបួស​បាក់ជើង​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​ដែល​កំពុងបើក​ឆ្លងផ្លូវ​។​ករណីនេះ​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ​ភូមិ​ដំណាក់​ធំ​៣​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​១១​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​ប្រភព​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​ម៉ា​ស្តា​ពណ៌​ទឹកប្រាក់​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC2220​បើក​ឆ្លងផ្លូវ​ពី​ទិសដៅ​ពី​កើ​តទៅ​លិច​។

​លុះដល់​ចំណុចកើតហេតុ​គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​សេរី​ឆ្នាំ​២០១៦​មួយគ្រឿង​ព័ណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FL-7093​ឌុប​គ្នា​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បើកបរ​ក្នុង​ល្បឿន​លឿន​។

​ម៉ូតូ​បាន​ជ្រុល​ទៅបុក​រថយន្ត​ដែល​កំពុង​ឆ្លងផ្លូវ​ខាងលើ​ចំពាក់​កណ្តាល​ទ្វារ​ខាងស្តាំ​បណ្តាលឱ្យ​រង​ការខូចខាត​។​ចំណែក​អ្នកជិះ​ម៉ូតូ​រងរបួស​បាក់ជើង​ម្នាក់​៕S/​

​បើក​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​បើក​ឆ្លងផ្លូវ​រងរបួស​ធ្ងន់​