បើក​ម៉ូតូ​លឿន​ទៅបុក​រថយន្ត​ពីក្រោយ​បណ្តាលឲ្យ​របួសធ្ងន់​៣​នាក់​

257
ចែករម្លែក

ដោយ:គ្រញូង​/បាត់ដំបង ៖ ​ស្ត្រី​២​នាក់​និង​កុមារី​ម្នាក់​បាន​រងរបួស​ធ្ងន់​ដោយ​ជិះ​ម៉ូតូឌុប​គ្នា​មាន​ល្បឿន​លឿន​ ជ្រុល​ទៅបុក​គូទ​រថយន្ត​១​គ្រឿង​។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ថ្ងៃទី​២៦​ ខែ​​មីនា ឆ្នាំ​២០១៩ ​វេលា​ម៉ោង​១១និង១៥​នាទី​នៅ​ចំណុច​ភូមិ​ចំការ​ល្ហុង​ឃុំ​តា​ស្ដារ​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​។​

លោក​ ពេជ្រ សា​រ៉ែ​ន ​អធិការនគរបាល​ស្រុក​សំពៅ​លូន​បានឱ្យដឹងថា ​ជនរងគ្រោះ​ទាំងបី​នាក់​មាន​១.​ឈ្មោះ ​វ៉ាន់ ម៉ៅ​ភេទ ​ស្រី​អាយុ​៣៥​ឆ្នាំ​ បាន​រងរបួស​បាក់ជើង​យ៉ាងធ្ងន់ធ្ងរ, ២.​ឈ្មោះ ញ៉ែម ច​ន្ដា ភេទ​ស្រី​អាយុ​៤៨ រង​របួល​ក្បាល​ធ្ងន់ធ្ងរ និង​៣.​ឈ្មោះ​ប៉ី​អាយុ​១២​ឆ្នាំ​ របួសធ្ងន់​។ ​ជនរងគ្រោះ​ទាំង​៣​នាក់​រស់នៅ​ភូមិ​ទឹកផុស ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​​ត្រូវបាន​ប​បញ្ជូនទៅ​ស​ង្រ្គោះ​នៅ​មន្ទីរពេទ្យ​ភូមិភាក​៥​ស្រុក​សំពៅ​លូន ​ខេត្តបាត់ដំបង​។​

សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា​ មុនពេល​កើត​ហេតុ​គេ​បានឃើញ​រថយន្ដ​បើកបរ​ដោយ​លោក​សួន ជា​ហៅ​សូត្រ​ម្ចាស់​រថយន្ដ​និង​មាន​តួនាទី​ជាមន្រ្ដី​ការពារ​ព្រំដែន​គោក​លេខ​៨១៧​បាន​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ស្រប​ទិស​គ្នា​ ខណៈ​រថយន្ដ​បាន​ឈប់​បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​ជាន់​ហ្វ្រាំង​មិនទាន់​ ក៏​បុក​ពីក្រោយ​ពេញ​ទំហឹង​ បណ្តាលឱ្យ​របួសធ្ងន់​ទាំងបី​នាក់។​

មធ្យោបាយ​ម៉ូតូ​នឹ​​ង​រថយន្ត​បាន​ទៅ ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ៕B/