បើក​ម៉ូតូ​លឿន​បត់មិនទាន់​ជ្រុល​ទៅបុក​បង្កាន់ដៃ​ស្ពានថ្ម​បោក​ក្បាល​ស្លាប់​

185
ចែករម្លែក

ដោយៈ​វង​ធូ​/​បន្ទាយមានជ័យ​៖​យុវជន​ម្នាក់​បើក​ម៉ូតូ​លឿន​ដល់​ផ្លូវ​កោង​បុក​បង្កាន់ដៃ​ស្ពានថ្ម​ផ្លោង​បោក​ត្រូវ​ក្បាល​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ការណ៍​។​នៅវេលា​ម៉ោង​១៦​រសៀល​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៩​ត្រង់ចំណុច​ស្ពាន​កាត់​ស្ទឹង​ប្រសប់​រវាង​ភូមិ​ទ័ព​សៀម​និង​ភូមិ​ខ្លែង​ពណ៌​ជើង​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​។​

​លោក​អនុសេនីយ៍ទោ​រិ​ន​ឡឹប​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ស្លក្រាម​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ​សេត​ជឿន​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ទ​ព័​សៀម​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​។​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែង​កើត​ហេ​វាស់វែង​ធ្វើ​កំណត់ហេតុ​រួច​បាន​សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​សាច់ញាតិ​៕S/​