បើក​ម៉ូតូ​លឿន​មិន​ប្រកាន់​ស្តាំ​ត្រូវ​រថយន្ត​ធំ​បុក​បាក់ជើង​ឆ្វេង​នៅ​ស្រុក​ស្វាយទាប​

464
ចែករម្លែក

វ៉ៃ​គោ​ស្វាយរៀង​៖​បុរស​ម្នាក់​រងរបួស​បាក់ជើង​ខាងឆ្វេង​ដោយសារ​បើកបរ​មិន​ប្រកាន់​ស្តាំ​ហើយ​ត្រូវ​រថយន្ត​ធុន​ធំ​បុក​នៅលើ​ផ្លូវ​លេខ​៣១៤D​ស្ថិត​ក្នុងភូមិ​ប្រសូត​១​ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​កាលពី​វេលា​ម៉ោង​១៣ និង​១៧​នាទី​រសៀល ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា​៖ ករណីនេះ​បង្កឡើង ដោយ​ម៉ូតូ ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ស្លាក​លេខ ស្វាយរៀង 1J-9136 បើកបរ​ដោយ​ឈ្មោះ ហែល គឹម​ហេង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​អូរ​ដូន​អាម ឃុំ​ព្រះ​ពន្លា ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង​។

រីឯ​រថយន្ដ ម៉ាក​ហ៊ី​ណូ (HINO) ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-6745 បើកបរ​ដោយ​ឈ្មោះ ខៀវ សុ​ផា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត រស់នៅ​ភូមិ​ចំបក់​កោង ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​៕S/​