បើក​ម៉ូតូ​វ៉ា​ជែង ក្នុងស្ថានភាព​គ្រោះថ្នាក់​ជ្រុល​ទៅបុក​រថយន្ត​: ស្លាប់​ម្នាក់​នៅ​ស្រុក​ព្រះនេត្រព្រះ

324
ចែករម្លែក

ដោយ​: ប​.​ជ័យ
​បន្ទាយមានជ័យ​:
បើក​ម៉ូតូ​វ៉ា​ជែង ក្នុងស្ថានភាព​គ្រោះថ្នាក់​ជ្រុល​ទៅបុក​រថយន្ត បង្ក​អោយស្លាប់​ម្នាក់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃទី​១១​ខែកក្កដា ឆ្នាំ​២០១៩ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​នៅ​ភូមិ​ភ្នំ​លៀប​ខាងកើត ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រីនគរបាល​ចរាចរ​ណ៍​ស្រុក​ព្រះនេត្រព្រះ បាន​ប្រាប់​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​អ្នកបើកបរ​ម៉ូតូ​ដែល​ស្លាប់​ឈ្មោះ ធ​ក ថន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ លំនៅ​ភូមិ​រំដួល ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​

​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ សេរី ២០១៤ ពាក់​ស្លាក​លេខ ប​.​មានជ័យ 1I.7554 មិន​ពាក់មួក​សុវត្ថិភាព ក្នុងទិសដៅ​ពី​ទិសខាងកើត ទៅ​ទិស​ខាងលិច​។​

​ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ សង្ស័យ​ឡើង​វ៉ា​ជែង​រថយន្ត​ដែល​ស្រប​ទិស​គ្នា​ខ្វះ​ការ​ប្រុ​ប្រយ័ត្ន ក៏​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​RX300 ពណ៌​ស គ្មាន​ពាក់​ផ្លាកលេខ បាន​បើកបរ មកពី​ទិស​ខាងលិច ទៅ​ទិសខាងកើត ក្នុងទិសដៅ​ផ្ទុយគ្នា ជ្រុល​ទៅបុក​រថយន្ត​ចំពាក់​កណ្តាល​ទ្រូងផ្លូវ​ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ ។​

​ចំណែក​អ្នកបើកបរ​រថយន្ត គេ​ស្គាល់​អត្តសញ្ញាណ រត់គេចខ្លួន​បាត់​។ ចំណែក​ម៉ូតូ​រង​នូវ​ការខូចខាត​ធ្ងន់ រថយន្ត​ខូច​ធ្ងន់​ផ្នែក​ខាងមុខ​៕ ល​