បើក​រថយន្ត​ដឹក​គ្រឿងញៀន​ទៅ​បុក​រថយន្ត​ប៉ូលិស​អោយ​សមត្ថកិច្ច​តាម​ចាប់​លេង​

509
ចែករម្លែក

​ជនសង្ស័យ​ជា​អ្នក​ដឹកជញ្ជូន​គ្រឿងញៀន​ម្នាក់ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​បើក​រថយន្ត​ដឹក​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីនតម្លៃ​សរុប​១៤០​លាន​ដុល្លារ ទៅ​បុក​រថយន្ត​ប៉ូលិស​​ចត​ស្ងៀម​នៅ​ខាងក្រៅ​ស្ថានីយ​ប៉ូលិស​មួយ​នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​។​

​អ្នកបើក​រថយន្ត​អាយុ​២៨​ឆ្នាំ​បាន​បុក​រថយន្ត​ប៉ូលិស​នេះ​ក្នុង​ល្បឿន​លឿន ដោយ​បណ្តាល​អោយ​កំពិត​ផ្នែក​ខាងមុខ​​នៃ​រថយន្ត​នេះ កាលពី​ថ្ងៃ​ចន្ទ​ទី​២២​កក្កដា​មុនពេល​បើក​រត់គេច​។​

​ប៉ូលិស​បាន​តាម​ចាប់​បុរស​នេះ​បាន នៅ​មួយ​ម៉ោង​ក្រោយមក នៅ​ទីប្រជុំជន​Eastwood នៅក្រៅ​ទីក្រុង​ស៊ីដ​នី ។

​ប៉ូលិស​បាន​ឆែក​មើល​រថយន្ត​ហោះ ហើយ​បាន​រកឃើញ​គ្រឿងញៀន​មេ​តាំ​ហ្វីតា​មីន​២៧៣​គីឡូក្រាម​។​

​ក្រុម​អាជ្ញាធរ​បាន​និយាយថា មិន​មាន​នរណា​ម្នាក់រ​ងរ​បួស​ក្នុង​ហេតុការណ៍​នេះ​ទេ ប៉ុន្តែ​រថយន្ត​ប៉ូលិស បាន​ខូចខាត​ខ្លាំង​៕ប្រែ​សម្រួល​៖​សុខា​

ថ្នាំញៀន២៧៣​គីឡូក្រាម ចាប់​ពី​រថយន្ត​ជនសង្ស័យ​និង​រថយន្ត​ប៉ូលិស​កំពិត​