បើក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​នៅ​ម្ដុំ​សាលា​ជាស៊ីម​សាមគ្គី​បង្ក​ការកកស្ទះ​ចរាចរ​រាល់ពេល រាល់ថ្ងៃ

1141
ចែករម្លែក

​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​ជាច្រើន​នាក់​មានការ​ទើសចិត្ត​ក្នុង​ការបើក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​នៅ​ម្ដុំ​សាលា​ជាស៊ីម​សាមគ្គី​ក្នុង​ខណ្ឌទួលគោក​ដែល​ម្ខាង​ជា​ទឹកដី​ខណ្ឌមាន ជ័យ ដែល​បង្ក​ការកកស្ទះ​ចរាចរ​ជា​រៀងរាល់ថ្ងៃ​រាល់ពេល​ព្រោះ​ការបើក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​នោះ​ឆ្លងកាត់​ចូល​ផ្លូវ​តូច​ចូលមក​ផ្លូវធំ​ទើប​បង្ក​ការកកស្ទះ​បែបនេះ​។​

​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​២៧១​ពី​ស្តុ​ប​ណូគា មក​គល់ស្ពាន​ស្ទឹងមានជ័យ ត្រូវបាន​មន្ទីរ​សាធារណ​ការបើក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​នៅ​ម្ដុំ​សាលាបឋមសិក្សា​ជាស៊ីម​សាមគ្គី​បង្ក​ឲ្យ​មានការ​កកស្ទះ​ជា​រៀងរាល់​ព្រឹក ថ្ងៃត្រង់ និង​ល្ងាច​ពេលចេញ​ធ្វើការ​តែង តែ​បង្ក​ភាព​កកស្ទះ ព្រោះ​ការដែល​ផ្លូវ​តូច​ឆ្លងកាត់​ចូលមក​ផ្លូវធំ​បង្ក​ឲ្យ​អ្នកធ្វើដំណើរ ផ្លូវធំ​ត្រូវ​រង់ចាំ​កកស្ទះ​បន្តកន្ទុយ​គ្នា ទម្រាំ​ផុត​ប្រហែលជា​៣០​នាទី​ដែរ ។​

​អ្នកធ្វើដំណើរ​ជាច្រើនរូប​តែងតែ​រវល់​រទាំ​ជា​រៀងរាល់ថ្ងៃ​នៃ​ការកក់ស្ទះ​ខាងលើនេះ​ពួកគាត់​លើកឡើងថា របាំង​ពុះ​ចែក​ទ្រូងផ្លូវ​ត្រូវបាន​បិទ​ជិត គឺ​មិនមាន​ការកកស្ទះ​ដូចគ្នា នេះ​ទេ​ក្រោយមក​មានការ​បើក​បុក​របាំង​ចែក​ទ្រូងផ្លូវ​ប៉ុន្មាន​កង់​ទើប​បង្កឱ្យមាន​ការកកស្ទះ​ជា​រៀងរាល់​ពេលធ្វើ​ដំណើរ ។​

​ទោះជា​យ៉ាងណា​ពួកគាត់​បាន​សំណូមពរ​ដល់​សាលា​រាជធានី​ភ្នំពេញ​និង​មន្ទីរ​សាធារណការ​ក្រុងភ្នំពេញ​សូម​ឱ្យមាន​មន្ត្រី​ជំនាញ​ចុះមក​អង្កេត​មើលថា​ការបើក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​ម្ដុំ​នេះ​សាលា​សាមគ្គី​ជាស៊ីម​ក្នុង​ខណ្ឌទួលគោក​ដែល​ម្ខាង​ជា​ទឹកដី​ខណ្ឌមានជ័យ​តើ​វា​បង្ក​ការកកស្ទះ​យ៉ាងដូចម្ដេចខ្លះ​។​អ្នកធ្វើដំណើរ​តាមផ្លូវ​ធំ​២៧១​ត្រូវ​រង់ចាំ​អ្នក​ឆ្លងកាត់​ពី​ផ្លូវ​តូច​ពី​ផ្លូវ​ពីសា​លា​ឡើង​ផ្លូវ​ពីរ​ចិត្ត​មួយ​បន្តកន្ទុយ​គ្នា​រហូតដល់​ស្តុ​ប​ណូគា​ជា​រៀង​រាល់ពេល​រាល់ថ្ងៃ​។​

​ប្រជាពលរដ្ឋ​ជាច្រើនរូប​ដែល​ធ្លាប់ធ្វើ​ដំណើរ​កាត់​ទីនេះ​បាន​សំណូមពរ​ឲ្យ​សាលាក្រុង​សាលា​រាជធានី​និង​មន្ទីរ​សាធារណការ​មេត្តា​ដាក់​របាំង​ពុះ​ទ្រូងផ្លូវ​ឡើងវិញ​ដើម្បី​កាត់បន្ថយ​ភាព​កកស្ទះ​ជា​រៀងរាល់ថ្ងៃ​រាល់ពេល​នៅ​ចំណុច​សាលា​ជាស៊ីម​សាមគ្គី​លើ​កំណាត់​ផ្លូវ ២៧១​នេះ​៕ ដោយៈ​សាវ​រក្ស​

#