បើក​ល្បែង​ដូចគ្នា មាន​វាសនា​ខុសគ្នា

812
ចែករម្លែក

ដោយៈ​ឆាយា​នាថ​/​កណ្ដាលៈ​មេ​ល្បែង​៥​នាក់ ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​តាមច្បាប់ ។ ប៉ុន្តែ​ក្រោយ​ការសាកសួរ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ មេ​ល្បែង​៤​នាក់ ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន តែ​មេ​ល្បែង​ម្នាក់​ត្រូវបាន​លោក​សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល សម្រេច​មិន​ឃុំខ្លួន តែ​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ។

​មេ​ល្បែង​ទាំង​៤​នាក់ ដែល​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ទី​១ ឈ្មោះ ស៊ិន គុន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ​, ទី​២ ឈ្មោះ ប៊ា​ន សុខ​ជា ភេទ​ប្រុស ៥០​ឆ្នាំ​, ទី​៣ ឈ្មោះ ដង យ៉ាំង​ហ្វា​ង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ និង ទី​៤ ឈ្មោះ ឆាយ ហុក ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ។ មេ​ល្បែង​ទាំង​៤​នាក់ ជាប់ចោទ​ពីបទ​”​បើក​ល្បែង​និង​លេង​ល្បែងស៊ីសង​ខុសច្បាប់​”​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល កាលពី​ថ្ងៃទី​២៨ ខែឧសភា តាម​មាត្រា​៤​និង​មាត្រា​៥​ច្បាប់​ស្ដីពី​ការបង្ក្រាប​ល្បែងស៊ីសង​។

​ដោយ​ឡែក​មេ​ល្បែង​ដែល​ត្រូវ​ដោះលែង​ឈ្មោះ ឆោម ឆៃ​យ៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ៕​មន​

#