បើក​វគ្គប​ច្ចេកទេស អាជ្ញាកណ្តាល​ជាតិ ដើម្បី​ឈាន​ជើង​ចូល​កម្រិត​អន្តរជាតិ​

97
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០ បានរៀបចំ​វគ្គ​បណ្តុះបណ្តាល បច្ចេកទេស ដល់​អាជ្ញាកណ្តាល កីឡាវាយកូនឃ្លីលើតុ កម្រិត​មូលដ្ឋាន ដែលមាន​រយៈពេល ៥ ថ្ងៃ ចាប់​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០ នៅ​លេខាធិការដ្ឋាន សហព័ន្ធ​ដំបូលទូក នៃ​ពហុ​កីឡដ្ឋាន​ជាតិ​។​

ទិដ្ឋភាព​ដំណើ​រការបើក​វគ្គ​

​វគ្គ​នេះ បង្រៀន​ដោយ​លោកគ្រូ ស៊ុន រតនា ជា​អាជ្ញាកណ្តាល កម្រិត​អន្តរជាតិ របស់​កម្ពុជា ហើយ​លោក​បាន​ប្រឡង​ជាប់​កីឡាវាយកូនឃ្លីលើតុ កាលពី​ឆ្នាំ ២០១០ ដោយ​ទទួលស្គាល់ ពី​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ អន្តរជាតិ “ITTF” ដែលមាន​សិក្ខាកាម ចូលរួម​ចំនួន ២៦ នាក់ ក្រោម​ការ​ឧ​ប្ថ​ម្ភ​គាំទ្រ​ថវិកា ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ នៃ​សហព័ន្ធ បាន​មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល បច្ចេកទេស​អាជ្ញាកណ្តាល កីឡាវាយកូនឃ្លីលើតុ សហព័ន្ធ​មាន​គោលបំណង ២ ធំៗ គឺៈ សហព័ន្ធ ចង់​ពង្រឹងសមត្ថភាព អាជ្ញាកណ្តាល​ថ្នាក់ជាតិ ឲ្យ​បាន​រឹងមាំ ជា​អាជ្ញាកណ្តាល ពិតប្រាកដ​ថ្នាក់ជាតិ​សិន បន្ទាប់មក យើង​នឹង​ជំរុញ​ពួកគាត់ ឲ្យ​ក្លាយជា​អាជ្ញាកណ្តាល កម្រិត​អន្តរជាតិ​។​

ទិដ្ឋភាព​ដំណើ​រការបើក​វគ្គ​

​លោក​បាន​បន្តថា ការជំរុញ​ឲ្យ​ក្លាយជា អាជ្ញាកណ្តាល កម្រិត​អន្តរជាតិ​នេះ ដើម្បី​ត្រៀមខ្លួន​របស់​សហព័ន្ធ សម្រាប់​ព្រឹត្តិការណ៍ ការប្រកួត​ស៊ី​ហ្គេម ២០២៣ ( SEA GAMES 2023 ) លើក​ទី​៣២ ដែល​កម្ពុជា ធ្វើជា​ម្ចាស់​ការប្រកួត​នោះ ក្នុងការ​ប្រើប្រាស់ អាជ្ញាកណ្តាល កម្រិត​អន្តរជាតិ របស់​កម្ពុជា ឲ្យ​អស់​សមត្ថភាព កុំ​ឲ្យ​យើង ពឹងពាក់​អន្តរជាតិ ច្រើនពេក​៕v

ទិដ្ឋភាព​ដំណើ​រការបើក​វគ្គ​