បើក​វគ្គ​ជា​មូលដ្ឋាន​យុវជន​កាកបាទក្រហម​កម្ពុជា​វិទ្យាល័យ​សម្តេច​ហ៊ុនសែន​៥៥​នាក់

100
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​សាខា​កាកបាទក្រហម​ខេត្តព្រះវិហារ​កាលពី​ថ្ងៃ​២៨ ខែមករា ឆ្នាំ​២០២០ បាន​បើក​វគ្គ​ជា​មូលដ្ឋាន​យុវជន​កាកបាទក្រហម​កម្ពុជា​ជូន​យុវជន​កាកបាទក្រហម​កម្ពុជា​វិទ្យាល័យ​សម្តេច​ហ៊ុនសែន​ក្រពុំ​ឈូក​ចំនួន​៥៥​នាក់​។​យុវជន​ទើប​រើស​ថ្មី​ចំនួន​២៧​នាក់​ស្រី​២៣​នាក់​ស្ថិតនៅ​ភូមិ​ស្វាយ​ប៉ាត​ឃុំ​រំដោះ​ស្រុក​រវៀង​ក្រោម​វត្តមាន​លោក​យុង​គឹម​ហ៊ាន​នាយក​សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។​

លោកនាយក​បានលើកឡើង​ថា​ដើម្បី​បន្ថែម​សមាជិក​យុវជន​ដែល​បាន​ប្រឡង​ជាប់​ហើយ​ទៅ​បន្ត​ការសិក្សា​សាលា​បាន​រើស​យុវជន​បំពេញ​និង​បើក​វគ្គ​ជា​មូលដ្ឋាន​យុវជន​កាកបាទក្រហម​កម្ពុជា​ជូន​នាពេលនេះ​។​គោលបំណង​ដើម្បីឱ្យ​ប្អូន​បានដឹង​អំពី​ប្រវត្តិ​គោលការណ៍​គ្រឹះ​ចលនា​អន្តរជាតិ​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម​តួនាទី​របស់​យុវជន​កាកបាទក្រហម​ពិសេស​វិជ្ជា​សង្គ្រោះ​បឋម​។​

ជាមួយគ្នា​នោះដែរ​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ប្អូនៗ​ត្រូវខិតខំ​៖-​រៀនសូត្រ​អោយក្លាយ​ជា​កូន​ល្អ​សិស្ស​ល្អ​មិត្ត​ល្អ​-​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ។​គោរព​ច្បាប់​ចរាចរ​ឱ្យ​ខ្ចា​ប់​ខ្ជួន​។​-​ចូលរួម​ថែរក្សា​អនាម័យ​និង​សំអាត​នៅ​សាលា​និង​តាម​កន្លែង​ផ្សេងៗ​-​ជៀសវាង​ការប្រើប្រាស់​អំពើ​ហឹ​ង្សា​។​-​ជួយ​កិច្ចការ​ផ្ទះ​បន្ទាប់ពី​ការសិក្សា​រៀនសូត្រ​។​បន្ទាប់មក​បានប្រគល់​សៀវភៅ​ចំណេះដឹង​មូលដ្ឋាន​វិជ្ជា​សង្គ្រោះ​បឋម​ចំនួន​១០​ក្បាល​និង​បន្ថែម​សម្ភារ​វិជ្ជា​សង្គ្រោះ​បឋម​ថ្មី ១​ឈុត ៕S/​