បើក​វគ្គ​បណ្ដុះបណ្ដាល​ប​ច្ចេកទេស​អាជ្ញាកណ្ដាល​-​ចៅក្រម​វាយ​សី​

1238
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ដោយ​ប្រើប្រាស់​ថវិកា​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​នោះ សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​បច្ចេក​ទេស​អាជ្ញាកណ្ដាល​-​ចៅក្រម​កីឡា​វាយ​សី រយៈពេល​៤​ថ្ងៃ គឺ​ពី​ថ្ងៃទី​៧​ដល់ទី​១១​វិច្ឆិកា​។​

វគ្គ​នេះ​បណ្ដុះបណ្ដាល​ដោយ​គ្រូ​ជនជាតិ​នេ​ប៉ាល់​គឺ​លោក Laba Shrestha ដែល​សហព័ន្ធ​កីឡា​វាយ​សី​ទ្វី​អាស៊ី​បញ្ជូនមក​។ សិក្ខាកាម​ដែល​ចូលរួម​ក្នុង​វគ្គ​សិក្សា​នេះ មាន​ចំនួន​៣៦​រូប ដែល​ក្នុងនេះ​២​រូប​ជានា​រី និង​មកពី​សមាគម​ក្លិប​ចំនួន​១៦​ទូទាំងប្រទេស​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាម សុភា ដែលជា​អគ្គលេខាធិការរង​សហព័ន្ធ និង​ជា​អ្នកគ្រប់គ្រង​វគ្គ​នោះ បាន​ឲ្យ​ដឹងថា នេះ​ជា​វគ្គ​លើកដំបូង​ហើយ​របស់​កម្ពុជា​។ លោក​អះអាង​ទៀតថា ចាប់ពី​ឆ្នាំនេះ​ទៅ​សហព័ន្ធ​កីឡា​វាយ​សី​ទ្វីបអាស៊ី នឹង​បើក​វគ្គ​អាជ្ញា​កណ្ដា​-​ចៅក្រម​បែបនេះ និង​វគ្គ​គ្រូបង្វឹក​ដល់​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ឲ្យ​បានជា​រៀងរាល់ឆ្នាំ​។​

​លោក​ក៏​បញ្ជាក់ដែរថា វគ្គ​នេះ​ប្រើប្រាស់​ថវិកា​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​មួយផ្នែក​ជា​ថវិកា​របស់​សហព័ន្ធ ហើយ​ក៏មាន​ការជួយជ្រោមជ្រែង ពី​សហព័ន្ធ​អាស៊ី​ដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទទួលស្គាល់ថា នេះ​ជាការ​កសាង​នូវ​ធនធានមនុស្ស​កម្រិត​ខ្ពស់​មួយ ដែល​កន្លងមក​កម្ពុជា​ពុំ​ធ្លាប់​បានទទួល​ឡើយ​៕ ល​