បើក​វគ្គ​បណ្តុះបណ្តាល​អ្ន​ក​សង្កេតការណ៍​ជាតិ​របស់​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប

1107
ចែករម្លែក
បើក​វគ្គ​បណ្តុះបណ្តាល​អ្ន​ក​សង្កេតការណ៍​ជាតិ​របស់​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប (​រូប​: គូលែន​)​

ដោយ​: គូលែន / សៀមរាប​: កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅនេះ លោក ទៀ សីហា អភិបាលរង​ខេត្តសៀមរាប និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក​សង្កេតការណ៍​ជាតិ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប ប្រចាំ​ស្រុក​បន្ទាយស្រី​។​

​លោក ទៀ សីហា អភិបាលរង​ខេត្តសៀមរាប ក៏បាន​រៀបរាប់​ពី​សារសំខាន់ របស់​វគ្គ​បណ្តុះបណ្តាល ស្តីពី «​អ្នកសង្កេតការណ៍​ជាតិ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា » ដែរ​នឹង​ជួយ​បង្ហាញផ្លូវ​ដល់​សិក្ខាកាម​ទាំងអស់ ដែល​នឹង​ក្លាយខ្លួនជា​អ្នកសង្កេតការណ៍​ជាតិ ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ឲ្យ​កាន់តែច្បាស់​អំពី​តួនាទី​របស់​យើង អំពី​អ្វីដែល​ត្រូវធ្វើ និង​អ្វីដែល​មិនត្រូវ​ធ្វើ មុនពេល ក្នុងពេល និង​ក្រោយពេល បោះឆ្នោត ដោយ​វាគ្មិន​ចំណានៗ​៕ ល​