បើក​វគ្គ​បណ្តុះបណ្តាល​ដ​ល់ម​ន្ត្រី​-​បុគ្គលិក ទាក់ទង​នឹង​សារមន្ទីរ​វិទ្យា និង​ពុទ្ធសាសនា របស់​អាជ្ញាធរ​ជាតិ​អប្សរា​

159
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​សារមន្ទីរ​វិទ្យា​និង​ពុទ្ធសាសនា​» រយៈពេល​៥​ថ្ងៃ ដល់​មន្ត្រី​-​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​កំពុង​បម្រើការ​នៅ​សារមន្ទីរ ព្រះ​ន​រោ​ត្ដម​សីហនុ​-​អង្គរ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ដល់ទី​៣០ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៩ ស្ថិតនៅ​នៅ​សារមន្ទីរ​ព្រះ​ន​រោ​ត្ដម​សីហនុ​-​អង្គរ​។​

​លោក អ៊ឹម សុខ​រិទ្ធី ប្រធាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​និយាយថា មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​សារមន្ទីរ​វិទ្យា​និង​ពុទ្ធសាសនា​» រយៈពេល​៥​ថ្ងៃ ដល់​មន្ត្រី​-​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​កំពុង​បម្រើការ​នៅ​សារមន្ទីរ បង្រៀន​ដោយ​លោក​សាស្ត្រាចារ្យ Darry Collins ដែលមាន​បទពិសោធន៍​លើ​វិស័យ​សារមន្ទីរ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មកហើយ​។​

​លោក​បាន​បន្តថា ក្រៅពី​សិក្សា​ទូទៅ​ជារួម​នៃ​សារមន្ទីរ​វិទ្យា សិក្ខាកាម​អាច​ស្វែងយល់​បន្ថែម​ផ្នែក​ពុទ្ធសាសនា ជាពិសេស​នៅ​សារមន្ទីរ​ព្រះ​ន​រោ​ត្ដម​សីហនុ​-​អង្គរ តែម្តង ដែលមាន​លក្ខណៈពិសេស​ខុសពី​សារមន្ទីរ​ដ៏​ទៃ​ផ្សេងទៀត ដែលមាន​តម្កល់​បដិមា​ភាគច្រើន​ជា​ពុទ្ធបដិមា​ដែល​បានមក​ការធ្វើ​កំណាយ​នៅ​ប្រាសាទបន្ទាយក្តី​ជាដើម ដែល​ទាមទារ​ឱ្យ​មន្ត្រី​-​បុគ្គលិក​ពង្រឹងសមត្ថភាព​បន្ថែម​លើ​វិស័យនេះ​បាន​កាន់តែ​ប្រសើរ​។​

​លោក​បាន​បន្តទៀតថា វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បន្ថែម​ចំណេះដឹង​ផ្នែក​សារមន្ទីរ​វិទ្យា​និង​ពុទ្ធសាសនា ដែល​សិក្សា​ពី​មូលដ្ឋានគ្រឹះ​ទូទៅ ទ្រឹស្តី ទស្សនៈ ប្រវត្តិ កិច្ចការងារ​របស់​សារមន្ទីរ ស្វែងយល់​ពីអ្វី​ទៅ​ដែល​ហៅថា​ពុទ្ធសាសនា​? អ្វី​ទៅជា​បេតិកភណ្ឌ​ពុទ្ធសាសនា​?៕ ល​