បើក​វគ្គ​បណ្តុះបណ្តាល​ចំណេះដឹង​ស្តីពី​ការជួយ​សង្គ្រោះ​សត្វ​ពី​ការបំពុល​

153
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​នៅ​រសៀល​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០២០​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​មន្ទីរ​កសិកម្ម​មាន​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​ចំណេះដឹង​ស្តីពី​ការជួយ​សង្គ្រោះ​សត្វ​ពី​ការបំពុល​និង​វិធីសាស្ត្រ​យក​សំណាក​ចេញពី​សាកសព​សត្វ​។​

​លោក​ប្រធាន​មន្ទីរ​កសិកម្ម​បាន​បន្ត​ថា​សិក្ខាសាលា​និង​ផ្តល់ឱ្យ​សិក្ខាកាម​ទាំងអស់​យលដឹង​នូវ​ចំណុះ​ចំនាញ​បន្ថែមទៀត​ក្នុងការ​ជួ​យស​ង្រោះ​សត្វ​ឱ្យ​រួច​ផុតពី​ការបំពុល​និង​ពិធីការ​ក្នុង​ការយក​សំណាក​ចេញពី​សាក​សព្វ​សត្វ​ដែល​ត្រូវបាន​សម្លាប់​ដោយសា​ការបំពុល​។​ក្នុងនោះ​ក៏មាន​សមាសភាព​ចូល​រួមមាន​ថ្នាក់ដឹកនាំ​មន្ទីរ​បរិស្ថាន​,​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​,​ការិយាល័យ​កសិកម្ម​ស្រុក​។​

​រួមជាមួយ​ភាគី​ពាក់​ព័​ន្ឋ​មកពី​ខេត្តក្រចេះ​,​ខេត្ត​រតនៈគីរី​,​និង​ខេត្តព្រះវិហារ​។​សហការ​រៀបចំ​សម្របសម្រួល​វគ្គ​ដោយ​អង្ក​ការ​សមាគម​ន៌​អភិរក្ស​សត្វព្រៃ​ប្រចាំ​នៅ​កម្ពុជា​WCS​និង​ក្រុម​អភិរក្ស​សត្វ​ត្មាត​កម្ពុជា​រួមមាន​WCS,WWS,BirdLife,ACCB,SVC,CBGA​រួមជាមួយ​បណ្តាញ​អភិរក្ស​សត្វ​ត្មាត​អាស៊ី​(SAVE)​ផងដែរ​៕S/​