បើក​វគ្គ​ផ្សព្វផ្សាយ​ស្តីពី​ការ​អភិវឌ្ឃន៍​ដី និង​គោល​ការណែនាំ​ក្នុង​វិស័យ​ដីធ្លី​ជូន​ដល់​អជ្ញាធ មន្ត្រី​ជំនាញ​ថ​ង្នា​ក់​ក្រោម​ជាតិ​នៅ​ខេត្តពោធិសាត់​មាន​អ្នកចូលរួម​១៥០​នាក់​

212
ចែករម្លែក

ដោយ​: ពស​
​ពោធិសាត់​:
ក្រសួង​រៀបចំ​ដែនដី​ន​គរុ​ប​នីយកម្ម​និង​សំណង់ បាន​បើក​វគ្គ​ផ្សព្វផ្សាយ​ស្តីពី​ការអភិវឌ្ឍន៍​ដី​និង​គោល​ការណែនាំ​ក្នុង​វិស័យ ដីធ្លី​នគរូបនីយកម្ម​និង​សំណង់​ជូន​ដល់​អាជ្ញាធរ មន្ត្រី​ជំនាញ​ថ្នាក់ក្រោម​ជាតិ និង​អ្នក​អភិវឌ្ឍ​អចលនវត្ថុ ទូទាំង​ខេត្តពោធិ៍សាត់ ចំនួន​១៥០​នាក់​នា​ព្រឹក​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​ពោធិ៍សាត់​សេន​ជូ​រី​។​

​លោក ចេង ឡៃ អភិបាលរង​ខេត្តពោធិ៍សាត់ បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​បាន​ចុះមក​ធ្វើការ​ផ្សព្វផ្សាយ​ស្តីពី​ការអភិវឌ្ឍន៍​ដី និង​គោល​ការណែនាំ​ក្នុង​វិស័យ​ដីធ្លី នគរូបនីយកម្ម និង​សំណង់​ជូន​ដល់​អាជ្ញាធរ​ស្រុក ក្រុង ឃុំ សង្កាត់​មន្ត្រី​ជំនាញ​និង​អ្នកពាក់ព័ន្ធ​ក្នុង​ខេត្តពោធិ៍សាត់ ក្នុង​គោលបំណង​បង្កើន​សមត្ថ ភាព​ចំណេះដឹង​និង​ជំនាញ​បន្ថែមទៀត​។ ក្នុងនាម​រដ្ឋបាលខេត្ត​បាន​សំណូមពរ​ដល់​សិក្ខាកាម​ទាំងអស់ ផ្តោត​ការយកចិត្តទុកដាក់​ស្តាប់​នូវ​រាល់​ការធ្វើ​បទ​បង្ហាញ​បានជា​ទុន សម្រាប់​យកទៅអនុវត្ត​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​មាន​ប្រសិទ្ធិភាព និង​តម្លាភាព​។​

​លោក ថេ​ង ច័​ន្ធ​សង្វារ រដ្ឋលេខាធិការ តំណាង​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​ថ្លែងថា ឆ្នាំ​២០១៩​គឺជា​ឆ្នាំ​ទី​១ នៃ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​ដែល​បានកំណត់​នៅក្នុង​យុទ្ធ សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​ការពង្រឹង​ការគ្រប់គ្រង​នគរូបនីយកម្ម​ជា​គោលដៅ​យុទ្ធ សាស្ត្រ​ក្នុងការ​អភិវឌ្ឍន៍​ទីក្រុង ដើម្បី​ឲ្យ​មាន បរិស្ថាន​ល្អ សម្រាប់​ការរស់នៅ​និង​មាន​សោភ័ណភាព​។​

​លោក​បាន​ឲ្យ​ដឹងថា ក្រសួង​សម្រេច​ការងារ​ចុះបញ្ជី​ដីធ្លី​គិត​ត្រឹម​ដំណាច់ខែ​មិថុនា​ឆ្នាំ​២០១៩ បានផ្តល់​ជូន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ចំនួន​៥.២៨១.៥៤៧​ប័ណ្ណ ស្មើនឹង​៧៥,៤៥% នៃ​ក្បាលដី​ប្រមាណ​៧​លាន​ក្បាលដី និង​កំពុង​ជម្រុញ​ដល់​រដ្ឋបាល​រាជធានី ខេត្ត​ទាំង​២៥​ដើម្បី​ឈានទៅ​បញ្ចប់ ការចុះបញ្ជី​ដីធ្លី​ទាំង​៧​លាន​ក្បាលដី​ក្នុង​ឆ្នាំ​២០២១​។ ក្រៅពីនោះ​ក៏បាន​ចាត់វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​រំលោភបំពាន​ដី​រដ្ឋ​គ្រប់រូប ភាព ផ្អាក​ការធ្វើ​ចរន្ត​ការផ្ទេរ​កម្ម​សិទ្ធ​ដីធ្លី​ក្នុង​តំបន់​ដែលមាន​វិវាទ​និង​មិនទាន់​ដោះស្រាយ​ចប់ ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ដល់​ប្រជា​ពល រដ្ឋ​ដែល​រងគ្រោះ​ពិតប្រាកដ​។​

​ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​វិស័យ​ដីធ្លី នគរូបនីយកម្ម​និង​សំណង់​នោះ​ក្រសួង​បាន ដាក់ចេញ​នូវ​គោល​ការណែនាំ​ឲ្យ​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​ជំនាញ​ដូចជា​ការពង្រឹង​ការគ្រប់គ្រង ថែរក្សា​ដី​រដ្ឋ ការពារ​បង្គោល​ប្រឹថពី​វិ ភាគ​គ្រប់​ប្រភេទ​ដែល​បាន​កសាង​រួច អនុវត្ត​ប្លង់​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បម្រើ​ឲ្យ​ការងារ​ចុះបញ្ជី​ដីធ្លី​ដាច់​ដោយ​ដុំ និង​គំនូស​ប្លង់ ទីតាំង​ដី​សម្រាប់​បំពេញបែបបទ​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​មិនទាន់​ចុះបញ្ជី​។​

​តាមរយៈ​កម្មវិធី​ផ្សព្វផ្សាយ​នេះលោកសូម​ឲ្យ សិក្ខាកាម​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​តាមដាន ក្រេបជញ្ជក់​ចំណេះដឹង ពី​វាគ្មិន និង​ចូលរួម​លើក​ជា​សំណួរ​ឲ្យ​បាន​ផុលផុស ដើម្បី ពង្រឹងពុទ្ធិ ចំណេះដឹង មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​អនុវត្ត​ប្រកាស និង​គោល​ការណែនាំ​ទាំងនេះ​ឲ្យ​បាន​ជោគជ័យ​និង មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​លើកកម្ពស់​ការផ្តល់​សេវាសាធារណ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​៕ ល​