បើក​វគ្គ​ពង្រឹងសមត្ថភាព​ការអនុវត្ត​ការងារ​នគរបាល និង​សហគមន៍​ដល់​ក្រុមប្រឹក្សាឃុំ មេភូមិ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​ប្រជា​ការពារ​ភូមិ​

314
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ បើក​វគ្គ​បំប៉ន​ពង្រឹង​សមត្ថភាព​ការអនុវត្ត​ការងារ​នគរបាល និង​សហគមន៍​ដល់​ក្រុមប្រឹក្សាឃុំ មេភូមិ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​ប្រជា​ការពារ​នៅ​សាលប្រជុំ​សាលាស្រុក​បាណន់ កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៩ ដោយមាន​ការចូល​រូ​ម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ីង សុង​យូ ស្នងការរង​ទទួល​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង​, លោក ប៉ែន សា​រិ​យូ អភិបាល​នៃ​គណៈ​អភិបាលស្រុក​បាណន់​។​

​ដោយមាន​ការណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត លោក​វរសេនីយ៍ត្រី ញ៉ែម ឈន នាយការិយាល័យ​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល (​ស្តីទី​) នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ធ្វើជា​គ្រូ​បង្គោល​ក្នុង​ការបើក​វគ្គ​បំប៉ន​នេះ​។​

​អញ្ជើញ​ចូលរួម​មាន លោក វរៈសេនីយ៍ឯក ប៉ាន់ វ៉ាន់​នី អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ (​រៀបចំ​កម្មវិធី​) និង លោក​អធិការរង លោក​អភិបាលរង​ស្រុក ក្រុមការងារ​ថ្នាក់​ខេត្ត ព្រមទាំង​សិក្ខាកាម ជា​នគរបាល​, ប្រជា​ការពារ​, ក្រុមប្រឹក្សាឃុំ​, មេភូមិ ក្នុងស្រុក សរុប​ចំនួន ២៥០​នាក់ ស្រី ១៨​នាក់​៕ ល​