បើក​វគ្គ​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីអំពី​ធនធានមនុស្ស​ទេសចរ​ណ៍​កម្រិត​ខ្ពស់ ចិន​-​កម្ពុជា ឆ្នាំ​២០១៨

539
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ នា​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​អង្គរ​ផា​លេស ក្រុង​សៀមរាប ខេត្តសៀមរាប បាន​បើក​វគ្គ​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីអំពី​ធនធានមនុស្ស​ទេសចរ​ណ៍​កម្រិត​ខ្ពស់ ចិន​-​កម្ពុជា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប និង​មាន​អញ្ជើញ​ចូលរួម​ពី លោក ង៉ោ ម៉េង​ជ្រុ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក LIU ZHIJIUE កុងស៊ុល​ចិន ប្រចាំខេត្ត​សៀមរាប លោក CHENG YUNCHUAN ប្រធាន​មូលនិធិ​ទំនាក់ទំនង​មិត្តភាព​អន្តរជាតិ លោក LI JIAXI ប្រធាន​ផ្នែក​សហប្រតិបត្តិការ​អន្តរជាតិ និង​មាន​ចូលរួម​ពី​មន្ត្រី​រដ្ឋបាលខេត្ត មន្ត្រី​មន្ទីរ អង្គភាព ពាក់ព័ន្ធ និង​មន្ត្រី ដែល​មកពី​ខេត្តបន្ទាយមានជ័យ សរុប​ចំនួន ១៥០​រូប​ផងដែរ​។​

ក្នុង​សិក្ខាសាលា​នេះ លោក ពៅ ពិសិដ្ឋ បាន​សំណេះសំណាល និង​ថ្លែងអំណរគុណ ដល់​សិក្ខាកាម​ទាំងអស់ ដែល​បាន​ចំណាយពេល​ដ៏​មានតម្លៃ ចូលរួម​វគ្គ​សិក្ខាសាលា ស្តីពី​ធនធានមនុស្ស​ទេសចរ​ណ៍​កម្រិត​ខ្ពស់ ចិន​-​កម្ពុជា ហើយក៏​បាន​សំណូមពរ​ដល់​សិក្ខាកាម​ទាំងអស់​អោយ​យកចិត្តទុកដាក់​ដើម្បី​ទទួលបាន​ចំណេះដឹង​ថ្មីៗ ដែលជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​សម្រាប់​ក្រសួងទេសចរណ៍ និង​ស្ថាប័នរដ្ឋ នៃ​ប្រទេស​កម្ពុជា និង​គ្រឹះស្ថានសិក្សា ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា​៕B/