បើក​វាំង​នង​ខ្មៅៈ ប៉ូលិស​បំបែកសំណុំរឿង​សម្លាប់​ស្ត្រី​ស្រស់ស្អាត​គឺមិនមែនជា​ករណី​អត្តឃាត

1710
ចែករម្លែក
  • 1.4K
    Shares
ភូមិគ្រឹះស្នាក់នៅរបស់អ្នកស្រីស្រី ចេ​វ សុ​វ​ឌ្ឍ​នា ពេលធ្វើ​អត្តឃាត​

ដោយៈ មុនី​រ័ត្ន​​ភ្នំពេញៈ សមត្ថកិច្ច​បាន​បំបែកសំណុំរឿង​ស្ត្រី​រូប​ស្រស់​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា បម្រើការ​នៅ​រដ្ឋសភា ដែល​ស្លាប់​ដោយ​រូបភាព​ធ្វើអត្តឃាត​ចងក​នៅ​នឹង​បង្អួច​ក្នុង​ភូមិគ្រឹះ នៅ​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨​។​តម្រុយ​បាន​បង្ហើប​ថា នេះ​មិនមែនជា​ករណី​អត្តឃាត​នោះទេ គឺជា​ការ​អំពើ​ឃាតកម្ម​។

ពាក់ព័ន្ធ​នៅក្នុង​សំណុំ​រឿងនេះ អគ្គស្នងការ​នគរបាល​ជាតិ បាន​កោះហៅ​លោក​ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ រួមទាំង​មនុស្ស​ចំនួន​៨​នាក់ ផ្សេងទៀត​មក​ធ្វើការ​សាកសួរ​អំពី​ករណីនេះ​។​
​​ករណី​​​សម្លាប់​ស្ត្រី​មេម៉ាយ​រូប​ស្រស់​សោភា ចេ​វ សុ​វ​ឌ្ឍ​នា ដោយ​ប្រើ​រូប​ភាពជា​អំពើ​អត្តឃាត បានធ្វើ​ឲ្យ​កក្រើក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក យ៉ាងខ្លាំង ដោយមាន​ការលើកឡើង​ផ្សេងៗ​គ្នា អំពី​ការស្លាប់​នេះ ដោយ​អ្នកខ្លះ​មិន​ជឿថា ស្ត្រី​មេម៉ាយ​រូបនោះ ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង ដោយ​ចងក​នោះទេ​។

​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រ​នគរបាលជាតិ បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែមីនា ថា “​តាម​ការ​ស៊ើបសួរ គឺមាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់បន្ទុក ហើយ​សមត្ថកិច្ច​ជំនាញ​កំពុងតែធ្វើការ​រឿងនេះ​។ ប៉ុន្តែ​ព័​ត៌​មាន​លំអិត​បែបណា​នោះ មិនអាច​ទាន់​ប្រាប់​បានទេ​”​។​
​ ​ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី ៣០ ខែមីនា ដែរ​ថា ចំពោះ​ការកោះហៅ​លោក​ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ រួមទាំង​មន្ត្រីនគរបាល​ចំនួន​៨​នាក់ ផ្សេងទៀត មក​បំភ្លឺ​ទាក់ទង​ករណី​ស្ត្រី​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន នៅ​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ គឺ​ខាង​ជំនាញ​កំពុងតែ​ប្រៀបធៀប​ចម្លើយ ប្រៀបធៀប​កន្លែងកើតហេតុ ហើយ​មិនអាច​ជូន​ព័ត៌មាន​លំអិត​បាន​នៅឡើយ​ទេ ខាង​ជំនាញ​កំពុងតែ​ធ្វើ​កិច្ចការ​នេះ​។​
​ ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​បញ្ជាក់ថា “​អត់​មាន​ដក​ស័ក្តិ​ទេ ដក​ពី​ស្នងការរង​នគរបាល​ខេត្តតាកែវ មក​អគ្គនាយកដ្ឋាន​បុគ្គលិក រង់ចាំ​ភារកិច្ច​ថ្មី​”​។​

អ្នកស្រីចេវសុវឌ្ឍាពេលនៅមានជីវិត

​ ​ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា ឲ្យ​ដឹងថា ស្នងការរង​នគរបាល​ខេត្តតាកែវ និង​មន្ត្រីនគរបាល​មួយចំនួនទៀត ត្រូវបាន​ហៅ​មក​សាកសួរ​តាំងពី​ថ្ងៃទី​២៧ ខែមីនា ហើយ​មកដល់​ថ្ងៃទី​៣០ ខែមីនា នៅ​មិនទាន់​បានអនុញ្ញាត​ឲ្យ​ត្រគប់​ទៅវិញ​នៅឡើយ​។ “​ហៅ​មក​សាក​សួរ​កាលពី​ម្សិលម្ង៉ៃ (២៧ មីនា​) មិនទាន់​អនុញ្ញាត​ឲ្យ​ទៅវិញ​ទេ ចាំ​ធ្វើការ​ចប់​សិន​”​។​

​សូមជម្រាបថា លោក​ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស​លោក​ឡា​យ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ដែល​ត្រូវបាន​ដក​តួនាទី​ពី​អភិបាល​ខេត្តតាកែវ​ឲ្យ​មក​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨ កន្លងមកនេះ​។​ការកោះហៅ​លោក ឡាយ ណា​រិ​ទ្ធ មក​សាកសួរ​នេះ គឺ​បន្ទាប់ពី​លោក​ឡាយ វណ្ណៈ អស់តំណែង​ជា​អភិបាលខេត្ត​។​

​ ​សូមជម្រាបថា លោក​ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ រួមទាំង​មន្ត្រីនគរបាល​ចំនួន​០៨​នាក់ ផ្សេងទៀត ត្រូវបាន​អគ្គស្នងការ​នគរបាល​ជាតិ ហៅ​មក​សាកសួរ​កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨ ទាក់ទង​ករណី​ស្ត្រី​មេម៉ាយ​រូប​ស្រស់​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា បម្រើការ​នៅ​រដ្ឋសភាជាតិ ដែល​ធ្វើអត្តឃាត​យក​ខ្សែ​វាំងនន​បង្អួច​ចងក​សម្លាប់ខ្លួន កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ នៅក្នុង​ភូមិគ្រឹះ​មួយ នា​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​គួរ​បញ្ជាក់ថា អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា អាយុ ៣៦​ឆ្នាំ ត្រូវបាន​អ្នកបម្រើ​ប្រទះឃើញ​ស្លាប់​ដោយ​ចងក​ស្លាប់​នៅក្នុង​បន្ទប់​កាលពី​យប់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ នៅ​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ប៉ុន្តែ​ការស្លាប់​របស់​អ្នកស្រី​ត្រូវបាន​សាច់ញាតិ និង​មហាជន​ដាក់​សង្ស័យថា ការស្លាប់​នេះ ទំនងជា​មិនមែនជា​ករណី​ធ្វើអត្តឃាត​ឡើយ ដោយសារ​ការស្លាប់​ដោយ​ចងក​បាន​បង្កប់​នូវ​ចំណុច​គួរ​ឲ្យ​មាន​មន្ទិល​។ ប៉ុន្តែ​មូលហេតុ​នាំ​ឲ្យ​ចងក​សម្លាប់ខ្លួន ត្រូវបាន​មន្ត្រីនគរបាល​បញ្ជាក់ថា ជា​ករណី​ចងក​ធ្វើអត្តឃាត ដោយសារតែ​វិបត្តិ​ស្នេហា​។ មាន​សំបុត្រ​មួយច្បាប់​បាន​បន្សល់ទុក​នៅក្នុង​កា​បូ​ប​យួរដៃ​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា​តែ​មិនមាន​ការបង្ហាញ​ខ្លឹមសារ​ឬឹ​៕មន

លោក​ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ​