បើក​វិញ្ញាសារ​ប្រឡង​ជ្រើសរើស​បេក្ខជន​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ​

297
ចែករម្លែក

វ៉ៃ​គោ​/​ស្វាយរៀង​:​លោក​រស់​ផា​រិ​ទ្ធ​អភិបាលរង​ខេត្តស្វាយរៀង​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួងមហាផ្ទៃ​លោកនាយ​រដ្ឋបាល​សាលាខេត្ត​,​លោកនាយក​ទីចាត់ការ​សាលាខេត្ត​,​ព្រមទាំង​មន្ត្រីរាជការ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​កាលពី​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធីការ​បើក​វិញ្ញាសា​នៃ​ការប្រឡង​ជ្រើសរើស​បេក្ខជន​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ​និង​ដំណើរការ​នៃ​ការប្រឡង​។​

​លោក​រស់​ផា​រិ​ទ្ធ​អភិបាលរង​ខេត្ត​បាន​ថ្លែង​លើកទឹកចិត្ត​ដល់​បេក្ខជន​ទាំងអស់​ត្រូវខិតខំ​ប្រឹង​ប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ធ្វើ​ឲ្យ​បាន​រួចរាល់​លើ​គ្រប់​វិញ្ញាសារ​ដែល​បានដាក់​ក្នុងការ​ប្រឡង​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​បទ​ប្បញ្ញត្តិ​។​បទបញ្ជាផ្ទៃក្នុង​នៃ​ការប្រឡង​ដោយ​មិនត្រូវ​លួច​ចម្លង​គ្នា​មើលគ្នា​ពិភាក្សាគ្នា​មិនត្រូវ​គូសសញ្ញា​សម្គាល់​លើ​ក្រដាស​វិញ្ញាសារ​និង​លួចលាក់​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​នោះឡើយ​។​

សូមបញ្ជាក់ថា​ការប្រឡង​នេះ​មាន​រយៈពេល​មួយ​ព្រឹក​ហើយ​វិញ្ញាសារ​ក្នុង​ការប្រឡង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​នេះ​មាន​៖១/​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​និង​ក្របខ័ណ្ឌ​មន្ត្រី​ក្រមការ​,​ជំនាញ​ឯកទេស​,​ភាសារ​អង់គ្លេស​។​២/​លេខាធិកា​រដ្ឋបាល​,​ចំណេះដឹង​ទូទៅ​,​ចំណេះដឹង​កិច្ចការរដ្ឋបាល​, គណិតវិទ្យា​,​តែងសេចក្ដី​ឬ​ការសរសេរ​លិខិត​រដ្ឋបាល​។​៣/​ស្មៀនឃុំ​សង្កាត់​,​ចំណេះដឹង​ទូទៅ​,​ចំណេះដឹង​កិច្ចការរដ្ឋបាល​ឃុំ​សង្កាត់​,​តែងសេចក្ដី​ឬ​ការសរសេរ​លិខិត​រដ្ឋបាល​,​បេក្ខជន​ប្រឡង​មាន​ចំនួន​២១៣ នាក់​៕S/