បើក​វិញ្ញាសា​ប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ​

244
ចែករម្លែក

ដោយ​៖​សន​សក្តា​/​ខេត្តកំពង់ឆ្នាំង​៖​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​និង​លោក​ស្រ៊ន​សំឫទ្ធី​អភិបាលរង​ខេត្ត​បាន​អញ្ជើញ​បើក​វិញ្ញាសា​នៃ​ការប្រឡង​ជ្រើសរើស​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ​សម្រាប់​ឆ្នាំ​២០១៩​នៅ​មណ្ឌល​សាលាបឋមសិក្សា​គំរូ​ក្រុង​នា​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ ។​

​លោក​ស្រ៊ន​សំឫទ្ធី​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា​ការប្រឡង​នេះ​គឺជា​ការប្រឡង​ប្រកបដោយ​តម្លាភាព​តាម​គោលការណ៍​អ្នកចេះ​បាន​ពិន្ទុ​ខ្ពស់​ជាងគេ​គឺជា​ប់​។​ក្នុងនោះ​ក៏បាន​រំលឹក​ផ្ដាំផ្ញើ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ការប្រឡង​ពិសេស​មេ​ប្រយោគ​និង​អនុរក្ស​ត្រូវ​យកចិត្តទុកដាក់​រក្សា​សណ្ដាប់ធ្នាប់​របៀបរៀបរយ​និង​វិន័យ​ក្នុងពេល​ប្រឡង ដើម្បីឱ្យ​ការប្រឡង​នេះ​ប្រព្រឹត្តទៅ​ទទួល បាន​លទ្ធផល​ល្អប្រសើរ​។​

​លោក​ស្រ៊ន សំឫទ្ធី បន្ថែមថា បេក្ខជន​វិញ ត្រូវតែ​គោរព​ដាច់ ខាត​តាម បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង ហើយក៏​ត្រូវ​ប្រមូល​ស្មារតី​បញ្ចេញ​សមត្ថភាព​ដំ​ណេះ​ដឹង​អោយអស់​ដែល​ខ្លួន​មាន​ដើម្បី​ទទួលបាន​លទ្ធផល​ក្លាយខ្លួនជា​មន្ត្រី​បម្រើ​សង្គមជាតិ​ដ៏​ល្អ​ផងដែរ ។​
​គួរ​បញ្ជាក់ថា​ការប្រឡង​នេះ​មានការ​ចូលរួម​ពី​គណៈកម្មការ​កណ្ដាល​និង​មេ​ប្រយោគ​មន្ត្រី​ក្រសួងមហាផ្ទៃ​និង​មន្ត្រីរដ្ឋបាល​ខេត្តកំពង់ឆ្នាំង​ដែល​ប្រព្រឹត្តទៅ​មាន​រយៈពេល​មួយ​ព្រឹក​នៅ​មណ្ឌល​សាលាបឋមសិក្សា​គំរូ​ក្រុង​៕S/​