បើក​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​(២០១៩-២០២១)​នៅ​សាលាស្រុក​ស្វាយជ្រុំ

406
ចែករម្លែក

ដោយ:វ៉ៃកូ/​ខេត្តស្វាយរៀង​ ៖ លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត​នា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​(២០១៩-២០២១)​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលាស្រុក​ស្វាយជ្រំ​ព្រមទាំង មានការ​អញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​លោក លោកស្រី ជា​ប្រធាន អនុប្រធាន​មន្ទីរ និង​ជា​ក្រុមការងារ​កសាង​ផែនការ​ខេត្ត​,​នាយក​ទីចាត់ការ​នានា​របស់​សាលាខេត្ត​,​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​, លោក​អភិបាល អភិបាលរង ស្រុក​,​លោកនាយក​រដ្ឋបាល​ស្រុក ,​ប្រធានការិយាល័យ​គាំទ្រ​ឃុំ សង្កាត់ ,​ប្រធានការិយាល័យ​ផែនការ​-​ស្ថិតិ ស្រុក​, ប្រធាន អនុប្រធាន មន្ដ្រីរាជការ​ការិយាល័យ​ជុំវិញ​ស្រុក​, មេឃុំ​ក្រុមប្រឹក្សាឃុំ​,​អង្គការ​សង្គម​ស៊ីវិល​នានា​សរុប​ចំនួន​៨៩ នាក់ ដែល​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាស្រុក​ស្វាយជ្រំ​។​

​សូម​ជម្រាបជូន​ថា គម្រោង​សមាហរណកម្ម​ដែល​បាន​ស្នើឡើង​ក្នុង​ឆ្នាំ​(២០១៩-២០២០) ក្នុង​សមាហរណកម្ម​ផែនការ​ឃុំ​របស់​ស្រុក​ស្វាយជ្រំ មាន​៣១​គម្រោង​ក្នុងនោះ​មាន ផ្នែក​សេដ្ឋកិច្ច​មាន​៧គម្រោង ផ្នែកសង្គមកិច្ច មាន៩គម្រោង ផ្នែក​ធនធាន ធម្មជាតិ​បរិស្ថាន និង​ការ​បន្សាំ​និង​ការប្រែប្រួល​អាកាសធាតុមាន៨គម្រោង ផ្នែក​រដ្ឋបាល និង​ស​ន្និ​សុខ សណ្តាប់ធ្នាប់​សាធារណៈ មាន​៧គម្រោង​។​

​មានប្រសាសន៍​នៅក្នុង​ពិធី​នេះ​លោក ហែម ពិសិដ្ឋ បានលើកឡើង និង​សង្ឃឹមថា គ្រប់​ឃុំ​ដែល​បានមក​ចូល​នៅថ្ងៃនេះ និង​អាច​អនុវត្តន៍​តាម​គម្រោង​របស់ខ្លួន និង​ធនធាន​របស់​ស្ថាប័ន មន្ទីរ​អង្គភាព អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន ដើម្បី​គាំទ្រ គម្រោង​នៅតាម​បណ្តា​ឃុំ​ទាំងនោះ​។ កន្លងមក​ការ​ក៏​សាង​ហេដ្ឋារចនាសម្ព័ន្ធ និង​សមិទ្ធិផល​នានា​នៅក្នុង​ឃុំ សុទ្ធតែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ នៅតាម​សហគម៍ ហើយ​តម្រូវការ​ទាំងនេះ​បាន​ឆ្លុះ​ប​ញ្ជាំ​ង​អំពី​បញ្ហា និង​តម្រូវការ​ជាក់ស្តែង​ដែល​បាន​កើតឡើង​នៅក្នុង​មូលដ្ឋាន​នោះ ដូច្នេះ​សូមឲ្យលោក លោកស្រី ទាំងអស់​យកចិត្តទុកដាក់​បន្ថែមទៀត​ចូលរួម​គាំទ្រ​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​។

​លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា សិក្ខាសាលា​នាពេលនេះ​គឺជា​ពេលវេលា​ឡើង​លើក​ពី​វិមជ្ឈការ និង​វិសហមជ្ឈការ ក្នុង​គោលបំណង​ផ្តល់ឱកាស​ឲ្យមាន​ការផ្សារភ្ជាប់ឲ្យ​កាន់តែ​រលូន រវាង​ដំណើរការ​ក៏​សាង​ផែនការ​របស់​ឃុំ ជាមួយ​មន្ទីរ​អង្គភាព អង្គការក្រៅរដ្ឋាភិបាល ម្ចាស់ជំនួយ ដៃគូ​អភិវឌ្ឍន៍​នានា​។

លោក ហែម ពិសិដ្ឋ​បានស្នើរ​អោយ​មន្ទី​អង្គភាព​ពាក់ព័ន្ធ​ទាំងនោះ ពិនិត្យមើល​យន្ដ​ការ​ក្នុង​ការធ្វើផែនការ និង​ការអនុវត្តន៍​គម្រោង ឲ្យមាន​ភាពរលូន ជាមួយគ្នា ដើម្បី​ជួយ​ពង្រឹង​តួនាទី​របស់​ក្រុមប្រឹក្សាឃុំ​សង្កាត់ ពិនិត្យ​មើល​​ប្រភព​ថវិកា​របស់​មន្ទីរ​អង្គភាព ដើម្បី​គាំទ្រ​គម្រោង​របស់​ឃុំ​ដែលជា​តម្រូវការ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ទន្ទឹមនឹងនេះ​ត្រូវ​ពិនិត្យមើល​លក្ខណៈ​បច្ចេកទេស នៃ​គម្រោង​នីមួយៗឲ្យបាន​ច្បាស់លាស់​ផងដែរ៕B/