បើទីសាធារណ:ស្អាត មានអនាម័យ មានសោភ័ណភាព …ទីឯកជននឹងយកតម្រាប់តាមឯង

618
ចែករម្លែក

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ បើទីសាធារណ:ស្អាតមានអនាម័យ មានសោភ័ណភាព …ទីឯកជននឹងយកតម្រាប់តាមឯង ។

នេះបើតាមមន្ត្រីសាធារណ:និងក្រុមប្រមូលសំរាមឯកជន បានមានមតិកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ក្នុងពេលបើកយុទ្ធនាការមួយឈុលទៀត ដើម្បីលេីកកម្ពស់បរិស្ថាន អនាម័យសោភ័ណភឆព ក្នុងទីប្រជុំជនក្រុងសិរីសោភ័ណជាទីប្រជុំជនខេត្តបន្ទាយមានជ័យ ក៏ដូចជាការពារខ្សែក្រវ៉ាតឋាន:”ផ្ការំដួល២ទង” ទីក្រុងស្អាតផងដែរ។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណរួមនឹងលោក នាង ហាវ អភិបាលរងក្រុង ក្រុមការងារនិងក្រុមឯកជនទទួលសម្អាតក្រុង បានសហការឈូសសម្អាតកំណកកករដីនិងបាញ់ទឹកលាងសម្អាតបរិវេណបេនឡានចាស់ ជាទីសាធារណ:ឯកជនរបស់រដ្ឋមួយស្ថិត នៅភូមិ៣ សង្កាត់ព្រះពន្លា ពោលគឺមន្ត្រីសាធារណ:និងផ្នែកឯកជន ចង់ឲ្យ​ទីសាធារណ:នេះ ក៏ដូចកន្លែងឯទៀតបានស្អាតជាប្រចាំ។ បើបានស្អាត នឹងធ្វើឲ្យសាធារណជន អ្នកបើកបររថយន្ត ម៉ូតូនិងអ្នកដំណើរយកតម្រាប់តាមឯងផង ក៏ដូចជាជួយទាក់ទាញភ្ញៀវមករកសេវាធ្វើដំណើរ ហូបចុកផងដែរ។ បន្ថែមលើការសម្អាតបរិស្ថាន អនាម័យជុំវិញបេនឡាននោះ ក៏ចាំបាច់ត្រូវមើលថែ ស្តារកុំឲ្យស្ទះប្រព័ន្ធលូបង្កលិចលង់ទីធ្លានៅពេលមានភ្លៀងម្តងៗផងដែរ។

លោក ហ៊ឹល រ៉ាយ៉ា ក៏បានណែនាំនិងព្រមានថា រដ្ឋបាលក្រុងនិងមានវិធានការម៉ឺងម៉ាត់ ជាក់លាក់ទៅលេីបងប្អូនប្រជាពលរដ្ឋណា ដែលចោលសំរាមគ្មានសណ្តាបធ្នាប់ ហើយផាកពិន័យ និងវិធានការផ្លូវច្បាប់ផងដែរ។ ពិសេសនៅក្នុងទីប្រជុំជន នៅតាមផ្សារតាម​ទីសាធារណ:ធ្វើអាជីវកម្ម(ដូចបេនឡាននេះ) ត្រូវដាក់កាមេរ៉ាសុវត្ថភាពបន្ថែមលើការឃ្លាំត្រួតពិនិត្យរបស់មនុស្ស ដើម្បីអនុវត្តវិធានការនេះអោយមានប្រសិទ្ធភាព។

ក្នុងនោះ លោកក៏ចាត់ឲ្យក្រុមហ៊ុនប្រមូលសំរាម ហ្កាយ៉ា (GAEA)សហការនឹងម្ចាស់ដេញវិនិយោគយកភាសុីនៃសៀវភៅបន្ទុកលើបេនឡាននេះ ដេីម្បីធ្វេីការប្រមូលសំរាម ធ្វើអនាម័យ បរិស្ថាននៅទីតាំងបេនឡាន នឹងចាត់ក្រុមការងារដេីម្បីធ្វេីការពិនិត្យតាមដានជាប្រចាំ៕B/