បើសិនជា​លឺ​សម្លេង​មួយ​នេះ វា​អាចជា​សញ្ញា​នៃ​ការ​លើស​សម្ពាធ​ឈាម

379
ចែករម្លែក

​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​កំណត់ថា​អ្នកមាន​បញ្ហា​លើស​សម្ពាធ​ឈាម​ឬ​អត់​នោះ​គឺ តាមរយៈ​ការ​វាស់​សម្ពាធ​ឈាម​។ ដូច្នេះ​តើ​អ្វី​ទៅជា​ជំងឺ​លើស​សម្ពាធ​ឈាម​? ជំងឺ​លើស សម្ពាធ​ឈាម ច្រើនតែ​ត្រូវបាន​គេ​និយាយថា ជា​ឃាតករ​ឈាម​ត្រជាក់​។ នេះ​ដោយសារ តែ​ជំងឺ​នេះ​មិន​បង្ក​ជា​រោគសញ្ញា​អ្វី​ឲ្យ​អ្នកជំងឺ​ដឹង​ឡើយ​។

​ប៉ុន្តែ​មាន​រោគសញ្ញា​មួយ​ដែល​អាច​បញ្ជាក់​អំ​ពិ​កម្រិត​សម្ពាធ​ឈាម​អ្នក​បាន ហើយ​រឿង នេះ​ក៏​ត្រូវការ​ឲ្យ​អ្នក​យកចិត្តទុកដាក់​ស្តាប់​ដោយ​ប្រុងប្រយ័ត្ន​ដែរ​។ តើ​អ្នកមាន​ដឹង​ទេ​ថា ការ​ស្តាប់លឺ​សម្លេង​បេះដូង​លោត​ក្នុង​ត្រចៀក អាចជា សញ្ញា​មួយ​នៃ​ជំងឺ​លើស​សម្ពាធ ឈាម​ដែរ​ទេ​។ សម្លេង​នេះ​នឹង​លឺ​ខ្លាំង​នៅពេល​អ្នក​គេង ឬ​អង្គុយ​ក្នុង​បន្ទប់ ឬ​កន្លែង​ដែល ស្ងាត់​ខ្លាំង​។ បញ្ហា​នេះ​ត្រូវបាន​គេ​ស្គាល់​ថា PulsatileTinnitus​ហើយ​វា​អាច​បង្កឡើង​ដោយ ជំងឺ​សរសៃឈាម​នៅ ក ឬ​លើស​សម្ពាធ​ឈាម​តែម្តង​។

​តើ​មាន​អ្វី​កើត​ឡើងទៅ​នៅពេល​មនុស្សម្នា​ក់មាន​ជំងឺ​លើស​សម្ពាធ​ឈាម​?

​នៅពេល​មនុស្សម្នា​ក់មាន​ជំងឺ​លើស​សម្ពាថ​ឈាម ឈាម​ដែល​ហូរ​កាត់​សរសៃឈាម អាក់ទែ​នៅ​ករ ដែល​វា​រត់តាម​ត្រចៀក នឹងមាន​សម្ពាធ​បុក​ខ្លាំង​។ នេះហើយ​គឺជា​អ្វីដែល ធ្វើ​ឲ្យ​អ្នក​ស្តាប់លឺ​សម្លេង​បេះដូង​។ សម្លេង​នេះ​ប្រហែលជា​លឺ​ដូចជា ខ្ទ​ក់ៗ ឬ​បុក​ផឹ​បៗ​។ អ្នកជំងឺ​ប្រហែលជា​លឺ​សម្លេង​នេះ​នៅ​ត្រចៀក​ម្ខាង ឬ​ទាំងសងខាង​។

​ជាទូទៅ Pulsatile Tinnitus មិន​គ្រាន់តែ​ជា​អ្វីដែល​ត្រូវ​បារម្ភ និង​មិនមែនជា​សញ្ញា​ដែល ថ្លង់​ទេ តែ​វា​អាចជា​បញ្ហា​ដ៏​សំខាន់​មួយ​ដែល​អ្នក​ត្រូវ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ និង​ព្យា បាល​។ សម្រាប់​គម្រោង​ព្យាបាល​ដ៏​សំខាន់​ដើម្បី​បន្ថយ​សម្លេង​ក្នុង​ត្រចៀក​នេះ គឺ​គ្រប់ គ្រង​សម្ពាធ​ឈាម​ឲ្យ​បាន​។ មានន័យថា អ្នក​ត្រូវតែ​ផ្លាស់ប្តូរ​របៀប​រស់នៅ​ដើម្បី​បញ្ចុះ សម្ពាធ​ឈាម​តាមបែប​ធម្មជាតិ​។ បើសិនជា​ការធ្វើ​បែបនេះ​មិន​ជោគជ័យ​ទេ​អ្នក​ត្រូវតែ ទៅ​ជួប​ពេទ្យ​ដើម្បី​ព្យាបាល​ហើយ​៕ ដោយៈ health.com.kh