បើសិន​ជាមាន​ផ្ទៃពោះ​ហើយ​មាន​ជំងឺ​ទឹកនោមផ្អែម​ទៀត​គួរ​គិត​ម៉េច​?

514
ចែករម្លែក

​ស្ត្រី​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​គួរតែមាន​ការប្រុងប្រយ័ត្ន និង​ប្រាកដថា ទាំង​ម្តាយ និង​កូន​ក្នុង​ផ្ទៃ មាន​សុខ​ភាពល្អ​ពេញលេញ​។​សម្រាប់​ម្តាយ​ដែលមាន​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាច​បង្ក​គ្រោះថ្នាក់ ដល់​ការលូតលាស់​របស់​កូន​បាន ដែលជា​ហេតុ​នាំ​ឲ្យ​មានការ​ខូច​អវៈយវៈ​ពេល​កើត ឬ​រលូត​កូន​បាន​។​

រឿងនេះ​កើតឡើង​ពិតប្រាកដ​ជាពិសេស​ក្នុង​ប៉ុន្មាន​សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​។ យ៉ាងណាមិញ ស្ត្រី​មាន​ផ្ទៃពោះ​ហើយ​មាន​ជំងឺ ទឹកនោមផ្អែម​ទៀត គួរតែ​រស់នៅ​ឲ្យ​មាន​សុខភាព​ល្អ​ជាង​មុន​តាម របៀប ដូចខាងក្រោម​នេះ​៖

​ធ្វើយ៉ាងណា​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​វិល​មក​ធម្មតា​សិន​មុនពេល និង​ក្នុងពេល​មាន​ផ្ទៃពោះ​ មាន​ទម្លាប់​ពិនិត្យ​សុខភាព​ជា​ទៀងទាត់ ចូរ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព ចូរ​ហាត់ប្រាណ​ជា​ទៀងទាត់ ជាពិសេស​ធ្វើ​ទៅតាម​ការណែនាំ​របស់​គ្រូពេទ្យ​ចូរ​ប្រើ​ថ្នាំ​ជំងឺ​ទឹកនោមផ្អែម​ទៅតាម​ការណែនាំ​របស់ គ្រូពេទ្យ ឈប់​ជក់បារី ចូរ​លេបថ្នាំ Folic Acid និង​ថ្នាំ​វីតាមីន​ចម្រុះ​ដែល​ទទួលស្គាល់​ពី​គ្រូពេទ្យ​៕ ដោយ​: health.com.kh