បើ​កមហាស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ដើម្បី​អបអរសាទរ​ថ្ងៃចូលឆ្នាំប្រពីណីជាតិខ្មែរ​នៅ​ខេត្តព្រះវិហារ​

1312
ចែករម្លែក

​​​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០១៨​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​អញ្ជើញ​ចូលរួម​ជាមួយ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបើ​កម​ហាស​ង្ក្រា​ន​ឆ្នាំ​ថ្មីដើម្បី​​អបអរសាទរ​ថ្ងៃចូលឆ្នាំប្រពីណីជាតិខ្មែរ​បង្ក​ការសប្បាយរីករាយ​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​នៅ​វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ស្ថិតក្នុង​សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។​

​លោក អ៊ុន ចាន់​ដា បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នៃ​វិទ្យាល័យ ជា ស៊ីម​ត្បែងមានជ័យ​ទាំងអស់ ដែល​បាន​ផ្តួចផ្តើម​ប្រារព្ធ​ពិធី​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី នៅពេលនេះ​ក៏ដូចជា​ឆ្នាំកន្លងមក​។ ពិធី​ដែល​ប្រារព្វ​ធ្វើ​នៅពេលនេះ គឺ​ក្នុង​គោលបំណង​ចង់ សិស្សានុសិស្ស​ទទួលបាន​ភាព​រីករាយ​ស្និទ​ស្នាល​មិត្តភាព​រវាង​គ្នា​នឹង​គ្នា​។

​ក្នុងនោះ​គឺ​ចង់​រំលឹក​ថែរក្សា​ប្រពៃណី​វប្បធម៌​ដ៏​ផូរផង់ ក្នុង​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ដែល​ដូនតា​បាន​បន្សល់ទុក និង​ត្រូវ​បន្ត​ថែរក្សា​អភិរក្ស​នូវ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ក៏ដូចជា​ចង្វាក់រាំ​ប្រពៃណី​ខ្មែរ​។​​លោក​អភិបាលខេត្ត​ព្រះវិហារ បាន​លើកឡើងថា ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន កាន់តែ​មានការ​អភិវឌ្ឍ​រីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​គួរ​ឲ្យ​កត់សម្គាល់​។​

ពិសេស​ខេត្តព្រះវិហារ​ក៏មាន​ការរីកចម្រើន​ដែល​កត្តា​នេះ​ផ្តើមចេញ​មកពី​ការរួបរួម​សហការគ្នា រវាង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​បើ​គ្មាន​ការសហការ​គ្នា​ទេ​ខេត្តព្រះវិហារ​ក៏​គ្មាន​ការរីក​ចម្រើន​ដូច​សព្វថ្ងៃនេះ​ទេ​។​ដូច្នេះ​ទាំងអស់គ្នា​ត្រូវតែ​ខិតខំ​បន្ថែមទៀត​ធ្វើយ៉ាងណា​ឲ្យ​ខេត្តព្រះវិហារ​ក្លាយជា​គោលដៅ​ទេសចរណ៍​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ស្របតាម​ទីតាំង​ទេសចរណ៍​សម្បូរបែប​។​

​សូមបញ្ជាក់ថា សង្ក្រាន្ដ​ឆ្នាំ​ថ្មី​នៅ​វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ក៏មាន​ការរៀបចំ​តាំងពិព័រណ៍​លក់ដូរ​ទំនិញ​ផ្សេងៗ​ផងដែរ​។ លើសពីនេះ បានរៀបចំ​ល្បែង​ប្រជាប្រិយ​ឲ្យ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បាន​លេង​កំសាន្ត​និង​បាន​រាំលេង​កំសាន្ត​ចង្វាក់​ប្រជាប្រិយ​ខ្មែរ ដោយ​ភាព​ស្និទ​ស្នាល​។​លោក​អភិបាលខេត្ត ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២​លាន​រៀល និង​ទឹក​សុទ្ធ​ចំនួន​៥០​យួរ​ផងដែរ​៕S/

​​​បើ​កមហាស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ដើម្បី​អបអរសាទរ​ថ្ងៃចូលឆ្នាំប្រពីណីជាតិខ្មែរ​នៅ​ខេត្តព្រះវិហារ​