បើ​ក្រោយ​ពេលបាយ​ជួប​សញ្ញា​ទាំងនេះ ត្រូវ​ប្រយ័ត្ន​បញ្ហា​សុខភាព​

382
ចែករម្លែក
  • 3
    Shares

​សរីរាង្គ​មនុស្ស​រំញោច​បំផុត ហេតុនេះ​ច្រើន​លេចចេញ​ប្រតិកម្ម​ពេល​សុខភាព​ជួប​ញ្ហា ប៉ុន្តែ មនុស្ស​ជាច្រើន​តែង​មើលរំលង​សញ្ញា​មួយចំនួន ដោយ​ចាត់ទុកជា​រឿង​ធម្មតា ។ ប្រសិន​ជួប​សញ្ញា​ទាំងនេះ ក្រោយ​ពេលបាយ​អ្នក​ត្រូវ​ប្រយ័ត្នប្រយែង ។​

ត្អើក​ក្រោយ​បាយ​
ធម្មតា ត្អើក គឺ​ដោយសារ​ការរំលាយ​អាហារ​មិនល្អ ប៉ុន្តែ​ប្រសិន​អ្នកមាន​ប្រវត្តិ​លើសឈាម​, មនុស្ស​ចាស់​ពេល​ជួប​បាតុភូត​នេះ​ជាប់ ត្រូវ​ប្រញាប់​ទៅពិនិត្យ​សុខភាព ព្រោះនេះ​ជាការ​ស្តែងចេញ​មួយ​របស់​ជំងឺស្ត្រូក ។​

ទល់ខ្យល់​
​មនុស្ស​មួយចំនួន​មាន​មុខងារ​ក្រពះ​ខ្សោយ ហេតុនេះ បណ្តាល​ឲ្យ​អាហារ​នៅក្នុង​ក្រពះ​យូរពេក បង្ក​ជា​បាតុភូត​ទល់ខ្យល់​, ហើមពោះ ។ ប៉ុន្តែ ប្រសិន​រោគសញ្ញា​នេះ​ឧស្សាហ៍​លេចឡើង​និង​ធ្ងន់ធ្ងរ​នោះ អាច​អ្នក​កំពុង​ត្រូវ​រលាក​ក្រពះ​រ៉ាំរ៉ៃ ។​

​ឈឺក្បាល​ក្រោយពេល​បរិភោគ​
ប្រសិន​ឈឺក្បាល​ខ្លាំង​ក្រោយពេល​បរិភោគ នោះ​អាច​អ្នក​កំពុង​កើត​ជំងឺ​ធ្លាក់​ជាតិ​ស្ករ​ក្នុង​ឈាម ។ ស្ថានភាព​នេះ​កើតឡើង​ពេល​បរិមាណ​ស្ករ​ថយចុះ​ប្រថុចញ៉ុច និង​តែង​លេចឡើង​ក្នុង​រង្វង់ ៤ ម៉ោង ចាប់ពី​ក្រោយ​ពេលបាយ ។ ឥទ្ធិពល​ពី​ជំងឺ​ដូចជា​ទឹកនោមផ្អែម​, គីស​ក្រពេញ​លំពែង​, ច្របូកច្របល់​អ័រម៉ូន​… ជា​មូលហេតុ​មួយចំនួន​នាំ​ដល់​អាកា​រៈ​នេះ ។​

​ក្អួតចង្អោរ​
ក្អួតចង្អោរ​ក្រោយពេល​បរិភោគ​អាហារ ជា​បាតុភូត​តែង​ជួបប្រទះ​ដោយសារ​បរិភោគ​ច្រើនពេក​, ផឹក​ច្រើនពេក ឬ បរិភោគ​ហឹរ​ពេក ។ ប៉ុន្តែ ប្រសិនជា​មនុស្ស​ចាស់ ឬ ជួប​អាកា​រៈ​នេះ​ជាប្រចាំ​នោះ ត្រូវ​ទៅពិនិត្យ​សុខភាព​ទូទៅ​ជាបន្ទាន់ ។​

​ហើមពោះ​
ក្រោយពេល​បរិភោគ​រប​ស់​ប្រេង​ខ្លាញ់ មាន​អារម្មណ៍​ឈឺ ហើមពោះ​ខាងលើ​ប៉ែក​ខាងស្តាំ និង​រាល​ដល់​ផ្នែក​ស្មា​ស្តាំ នេះ​អាច​អ្នក​បានកើត​ជំងឺ​រលាក​ថង់​ប្រមាត់ ឬ ក្រួស​ប្រមាត់ ។​

​អស់កម្លាំង​ងងុយគេង​
​រឿង​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត នោះ​គឺ​ងងុយគេង​ក្រោយ​ពេលបាយ អា ជា​សញ្ញា​របស់ ជំងឺស្ត្រូក ។ មូលហេតុ​គឺ​ដោយសារ​ក្រុមមនុស្ស​នេះ​ត្រូវ​ក្រឹ​ន​រឹង​សរសៃឈាម​ខួរក្បាល មិន​ផ្គត់ផ្គង់​គ្រប់​អុកស៊ីហ្សែន​ឡើងទៅ​ខួរក្បាល ៕ ប្រែ​សម្រួល​: រតនៈ​