បើ​ដឹងថា ថ្លើម​កំពុងតែ​អន់​ហើយ កុំ​ភ្លេច​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​មួយ​នេះ​ផង​

434
ចែករម្លែក

​នៅពេល​និយាយ​ដល់​សរីរាង្គ​សំខាន់ៗ​ក្នុង​រាងកាយ មនុស្ស​យើង​ភាគច្រើន​មិនបាន​គិត​ទៅ លើ​ថ្លើម​ទេ​។ ប៉ុន្តែ​សរីរាង្គ​មួយ​នេះ​មាន​នាទី​ក្នុងការ​បញ្ចូល​ជីវជាតិ​ពី​ចំណីអាហារ​ទៅក្នុង​រាងកាយ ដើម្បី​ប្រើប្រាស់​។ មែនហើយ យក​ល្អ​គួរតែ​ថែរក្សា​ថ្លើម​ឲ្យ​មាន​សុខ​ភាពល្អ​ផង​ហើយ​អ្នក​អាចធ្វើ វា​បាន​ជាមួយនឹង​ការហាត់​ប្រាណ​មួយចំនួន​។ ខាងក្រោម​នេះ​យើងខ្ញុំ​សូម​ណែនាំ​អំពី​លំ​ហាត់ ប្រាណ​មួយ​ប្រភេទ​ដែល​អាច​ជំរុញ​ដល់​មុខងារ​ថ្លើម​កាន់តែ​ល្អ​ជាង​មុន​។​

​ការ​បង្វិល​មួយ​កំណាត់​ខ្លួន​ខាងលើ​ឆ្វេង​ស្នាំ អាចជា​លំ​ហាត់ប្រាណ​ដ៏​ល្អ​មួយ​ដែល​អាច​ពង្រឹង ដល់​របត់​ឈាម​រត់ និង​អុកស៊ីសែន​ទៅ​ផ្គត់ផ្គង់​ថ្លើម​បាន​។ វិធី​ហាត់ប្រាណ​មួយ​នេះ​រាងកាយ​នឹង ទទួលបាន​ថាមពល និង​ជីវជាតិ​ដោយផ្ទាល់​តែម្តង​។

​ចូរ​អង្គុយ​លើ​កម្រាល​ទន់ៗ ផ្ទៃ​ដែល​រាប់ស្មើ ជើង​ប៉េ​ន​ភ្នែន ហើយ​ធ្វើ​ខ្នង​ឲ្យ​ត្រង់​ចូរ​ប្រើ​ដៃ​ខាង ស្តាំ​ទប់​ជង្គង់​ខាងឆ្វេង ដាក់​ដៃ​ឆ្វេង​លើ​កម្រាល​នៅ​ខាងក្រោយ​ខ្នង​នៅពេល ងាក់​មក​ខាងឆ្វេង​ ចូរ​ទប់​ជំហរ​នេះ​ឲ្យ​ជាប់​រយៈពេល ៣០​វិនាទី បន្ទាប់មក ត្រឡប់​ទៅធ្វើ​ម្ខាង​ទៀត​ចូរ​ធ្វើបែបនេះ ៥​ដង​សម្រាប់​ម្ខាងៗ​៕ ដោយៈ health.com.kh