បើ​ទទួលទាន​ខុសពេល អាហារ​ទាំងនេះ​អាច​បង្កបញ្ហា​ចំពោះ​សុខភាព​

171
ចែករម្លែក

​ធ្លាប់​ដឹង​ទេ​ថា​អាហារ​ធម្មតា​មួយចំនួន​ប្រសិនបើ​ទទួលទាន​ខុសពេល​អាច​បង្កបញ្ហា​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​បាន​? ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?

១. ផ្លែ​ចេក​
​អ្នក​មិនគួរ​ទទួលទាន​ចេក​នៅពេល​ព្រឹក​ទាំង​មិនទាន់​ញ៊ាំ​អ្វី​ផ្សេង​ឡើយ​ក៏​ព្រោះ​វា​អាច​កាត់បន្ថយ កម្រិត​នៃ​ថាមពល​រាងកាយ​ឆាប់រហ័ស​។ លើសពីនេះទៅទៀត​ការទទួល​ទាន​ផ្លែ​ចេក​នៅពេល ពោះ​ទទេរ​អាច​បណ្ដាលអោយ​រាគ​ចំពោះ​អ្នកមាន​បញ្ហា​រលាក​ពោះវៀន​។​

២. កាហ្វេ​
​ដើម្បី​ចៀស​ផុតពី​បញ្ហា​ធន់​នឹង​ជាតិ​កាហ្វេ​អ៊ី​ន​អ្នក​មិនគួរ​ទទួលទាន​កាហ្វេ​នៅមុន​ពេល​អាហារ​ឡើយ ជាពិសេស​នៅពេល​ក្រោក​ពី​គេង​ភ្លាម​។ លើសពីនេះទៅទៀត​ការ​ទទួលទាន​កាហ្វេ​នៅ ពេលព្រឹក​ដោយ​មិនទាន់​ទទួលទាន​អ្វី​សោះ​អាច​បង្ក​ផលប៉ះពាល់​អាក្រក់​ច្រើនជាង​ល្អ​ចំពោះ​សុខភាព​។ កាហ្វេ​បង្កើន​អាស៊ីត​ក្រពះ​ដែល​បណ្ដាលឱ្យ​ពិបាក​រំលាយ​អាហារ​និង​ក្រហាយ​ទ្រូង​។ ខណៈដែល​តែ​ទប់ស្កាត់​ការផលិត​អាស៊ីត​ក្រពះ​មានន័យថា​វា​កាត់បន្ថយ​អាស៊ីត​ក្នុង​ក្រពះ​និង​ទឹក​ប្រ​ម៉ាត់​។ វា​ក៏​កាត់បន្ថយ​ចំណង់​អាហារ​ផងដែរ​។ ហើយ​ដើម្បី​ចៀស​ផុតពី​បញ្ហា​គេង​លក់ កុំ​ទទួលទាន​កាហ្វេ​នៅមុន​ពេល​ជិត​ចូល​គេង ឬ​ពេល​ល្ងាច​។​

៣. បាយ​
​បាយ​មាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​ច្រើន ព្រមទាំង​កាឡូរី​ខ្ពស់​ដែល​ត្រូវការ​ពេល​យូរ​ដើម្បី​រំលាយ ប៉ុន្តែ​ក៏​ផ្ដល់​និង​រក្សា​ថាមពល​រាងកាយ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ អ្នក​គួរ​ទទួលទាន​បាយ​ច្រើន​ពេល​ថ្ងៃ ប៉ុន្តែ​តិច​នៅ​ពេលយប់​ប្រសិនបើ​មិន​ចង់​ឡើង​ទម្ងន់​។ អ្វីដែល​សំខាន់​នោះ គឺ​ប្រព័ន្ធ​ដុត​រំលាយ​អាហារ​ធ្វើការ​លឿន​កំឡុងពេល​ថ្ងៃ​។​

៤. ទឹកដោះគោ​
ការ​ទទួលទាន​ទឹកដោះគោ​នៅពេល​ព្រឹក គឺ​ល្អ​សម្រាប់​កុមារ ប៉ុន្តែ​មិនមែន​ចំពោះ​មនុស្ស ធំ​ឡើយ​។ ទឹកដោះគោ គឺ​ពិបាក​នឹង​រំលាយ ដូច្នេះ​ការទទួល​ទាន​វា​នៅពេល​ព្រឹក​រួមជាមួយ អាហារ​ផ្សេងទៀត​អាច​បង្ក​អាកា​រៈ​ក្រហាយ​ទ្រូង​និង​ឈឺពោះ​។ ពេល​ល្ងាច​គឺជា​ពេល​ដ៏​ប្រសើរ បំផុត​ក្នុងការ​ទទួលទាន​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​មួយ​កែវ​ដោយ​វា​នឹង​ជួយ​អោយ​គេង​លក់​ស្រួល​។​

៥. សាច់​
​អ្នក​មិនគួរ​ទទួលទាន​សាច់​ច្រើន​នៅពេល​ព្រឹក​និង​មុនពេល​ចូល​គេង​ឡើយ​ប្រសិនបើ​ចង់​ចៀស ផុតពី​បញ្ហា​ពិបាក​រំលាយ​អាហារ​ព្រមទាំង​ឡើង​ទម្ងន់​។ ទោះជា​យ៉ាងណា​ជម្រើស​ដ៏​ប្រសើរ បំផុត​នោះ គឺ​សាច់​គ្មាន​ខ្លាញ់​និង​ទទួលទាន​នៅមុន​ពេល​ចូល​គេង ៣ ម៉ោង​។ អ្នក​គួរ​ទទួលទាន សាច់​នៅពេល​ថ្ងៃ​ដើម្បី​អាចអោយ​រាងកាយ​ទទួលបាន​នូវ​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់​។​

៦. ផ្លែ​ប៉ោម​
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​និង​អាស៊ីត​ធម្មជាតិ​ដែល​ល្អ​សម្រាប់​ការរំលាយ​អាហារ​និង​មុខងារ​ពោះវៀនធំ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទទួលទាន​នៅពេល​ល្ងាច​នោះ​ជាតិ​អាស៊ី​តនៃ​ផ្លែ​ប៉ោម អាច​បង្កបញ្ហា​ដល់​ក្រពះ​។ ការទទួល​ទាន​ផ្លែ​ប៉ោម​នៅពេល​យប់​ក៏​មិនល្អ​សម្រាប់​ចលនា ពោះវៀន​ផងដែរ ហើយ​បង្កបញ្ហា​ពិបាក​រំលាយ​អាហារ​។ ដូច្នេះ​ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី ទទួលទាន​ផ្លែ​ប៉ោម គឺ​នៅពេល​ព្រឹក​៕ ដោយៈ health.com.kh