បើ​ទល់លាមក អាច​ទទួលទាន​ភេសជ្ជៈ​ទាំងនេះ​

482
ចែករម្លែក

​ជាធម្មតា​អាកា​រៈ​ទល់លាមក​កើតមានឡើង​នៅពេល​ប្រព័ន្ធ​រំលាយ​អាហារ ឬ​ក្រពះ ពោះវៀន​ជួប​ភាព​ពិបាក​ក្នុងការ​រំលាយ​និង​ធ្វើ​ចលនា​បណ្ដាលអោយ​មានការ​ស្ដុក​កាកសំណល់​មិន​បញ្ចេញ​មក​ក្រៅ​រហូតដល់​ទៅ​ច្រើនជាង ៣ ថ្ងៃ​។ (​អាន ៖ ស្បែ​កកូន​របស់ អ្នកនឹង​ស្អាត​ហើយ​មិន​រមាស់​បើ​ធ្វើតាម​វិធី​នេះ តើ​កូនស្រី​របស់​អ្នក​ចេះតែ​រមាស់​ស្បែក មែន​ទេ​?) បញ្ហា​ទល់លាមក គឺ​មិនមែនជា​រឿង​លេងសើច​នោះទេ ខណៈដែល​រាងកាយ ត្រូវការ​បញ្ចេញ​កាកសំណល់​ដើម្បី​ជៀសវាង​ការបង្ក​ទៅជា​ជាតិពុល​ផ្ដល់​ផលប៉ះពាល់ គួរអោយ​ព្រួយបារម្ភ​ក្នុង​រាងកាយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង បង្ហាញ អោយដឹងពី​វិធី​ងាយៗ​ដើម្បី​ព្យាបាល​អាកា​រៈ​ទល់លាមក​ឆាប់រហ័ស ៖

១. ទឹក​

​ការទទួល​ទាន​ទឹក គឺ​ចាំបាច់​ណាស់​នៅពេល​អ្នក​ទល់លាមក​។ អ្នក​គួរ​បង្កើន​ការទទួល​ទាន​ទឹក​ដើម្បី​ទប់ស្កាត់​បញ្ហា​លាមក​ឡើង​រឹង​ស្ងួត​ពិបាក​នឹង​បញ្ចេញ​។ ការទទួល​ទាន​ទឹក​ច្រើន​គ្រប់គ្រាន់​ធ្វើឱ្យ​លាមក​ទន់​ងាយ​នឹង​បញ្ចេញ​មក​ក្រៅ​។ អ្នក​ក៏​អាច​ទទួលទាន​ទឹកក្រូច​ឆ្មារ​ផងដែរ ដោយ​គ្រាន់តែ​ច្របាច់​ក្រូចឆ្មារ​មួយ​ចូលក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១​ពែង​។ ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហៗ​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ​ឱ្យ​កាន់តែ​ប្រសើរ​និង​សកម្ម​។​

២. ទឹក​ផ្លែ​ឪឡឹក​ស្រស់​

​ជា​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ទល់លាមក​។ នោះ​ក៏​ព្រោះតែ​ឪឡឹក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​និង​ជាតិ​ស​សៃ​ដែល​ជួយ​សម្រួល​ចលនា​ពោះវៀន ព្រមទាំង​ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ដែល​បណ្ដាលអោយ​ទល់លាមក​ទៀតផង​។

៣. ទឹក​ផ្លែ​ព្រូន​

​មិន​ថា​ទទួលទាន​ផ្លែ ឬ​ទឹក​ផ្លែ​ព្រូន​នោះទេ គឺ​សុទ្ធតែ​ផ្ដល់​លទ្ធផល​ល្អប្រសើរ​ចំពោះ​ការ ដោះស្រាយ​បញ្ហា​ពិបាក​ក្នុងការ​បត់ជើងធំ​។ ផ្លែឈើ​ប្រភេទ​នេះ គឺជា​ប្រភព​ដ៏​អស្ចារ្យ នៃ​ជាតិ​ស​សៃ​និង​សារធាតុ sorbitol ដែល​ជួយ​បន្ទន់​លាមក​។ ដូច្នេះ​ដើម្បី​បង្ការ​ក៏ដូចជា ព្យាបាល​បញ្ហា​ទល់លាមក ចូរ​ទទួលទាន​ទឹក​ផ្លែ​ព្រូន​ឲ្យ​បាន ២ កែវ ក្នុង​មួយថ្ងៃ គឺ​ពេល ព្រឹក និង​ពេលយប់​។​

៤. ទឹក​ផ្លែ​ប៉ោម​ស្រស់​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ និង​សារធាតុ Sorbitol ដែល​ជួយ​ធ្វើអោយ​មុខងារ នៃ​ពោះវៀន​កាន់តែ​ប្រសើរឡើង​។ អ្នកទទួល​ទាន​ជាតិ​ស​សៃ​ច្រើន​ប៉ុណ្ណា​លាមក​របស់ អ្នក​កាន់តែ​ទន់​ប៉ុន​នោះដែរ ហើយ​រាងកាយ​អាច​បញ្ចេញ​វា​បាន​យ៉ាង​ងាយ​ជៀស​ផុតពី បញ្ហា​ទល់លាមក​។​

៥. ទឹកក្រូច​ឆ្មារ​

​អាស៊ីត​ស៊ី​ទ្រី​ក​ដែលមាន​ផ្ទុក​នៅក្នុង​ក្រូចឆ្មារ គឺ​អាចជួយ​បង្កើន​ប្រព័ន្ធ​រំលាយ​អាហារ ដូច្នេះ​វា​នឹង​អាច​កម្ចាត់ ឬ​បញ្ចេញ​នូវ​កាកសំណល់ រួមទាំង​ជាតិពុល​ចេញពី​រាងកាយ បាន​យ៉ាង​ប្រសើរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ច្របាច់​ក្រូចឆ្មារ​មួយ​ចូលក្នុង​ទឹក​ក្ដៅ ឧណ្ហៗ ១​ពែង រួច​ទទួលទាន​ភេសជ្ជៈ​នេះ​ដើម្បី​ធ្វើអោយ​ការរំលាយ​អាហារ​កាន់តែ ប្រសើរ និង​សកម្ម​៕ ដោយៈ health.com.kh