បើ​នាង​ស្រឡាញ់​អ្នកខ្លាំង នាង​ច្បាស់​ជា …

1032
ចែករម្លែក
  • 1
    Share

ជាការ​ពិត ពេលខ្លះ អ្នក​ពិបាក​ដឹង​ណាស់ ថា​នរណាម្នាក់ កំពុងតែ​លួច​ស្រឡាញ់​យើង ប៉ុន្តែ តាមរយៈ កាយវិការ​មួយចំនួន​ខាងក្រោម​នេះ អាច​នឹង​បញ្ជាក់ថា មាន​នារី​ម្នាក់ កំពុង​ចាប់ចិត្ត​លើ​អ្នក​ហើយ​។​

និយាយ​ទូរស័ព្ទ​ជាមួយគ្នា​រាល់ថ្ងៃ​
បើ​នាង​មិន​ចាប់ចិត្ត​លើ​រូបអ្នក​ទេ នាង​កម្រ​នឹង​ទូរស័ព្ទ ឬ​ផ្ញើរ​សារ​មក​អ្នក​ណាស់ ប៉ុន្តែ បើ​នាង​ចេះតែ​មានរឿង ដែល​ត្រូវ​និយាយ​គ្នា នោះ​ជាស​ញ្ញា​មួយ ដែល​បញ្ជាក់ថា នាង​ស្រឡាញ់​អ្នក​ហើយ​។​

ចែករំលែក​រឿងរ៉ាវ​ជាមួយ​អ្នក​
រឿង​ភាគច្រើន នាង​នឹង​ប្រាប់​អ្នក​ត្រង់ៗ មិន​ថា ការងារ ឬ​គ្រួសារ​នោះទេ​។​

ការពារ​អ្នក​
ទោះបីជា​មានរឿង​អ្វី​កើតឡើង ក៏​នាង​ព្យាយាម​ដោះស្រាយ និង​ជួយ​ការពារ​អ្នក​ដែរ​។​

ច្រណែន ឬ​ប្រចណ្ឌ​
នាង​ប្រហែលជា​ច្រណែន មិន​សប្បាយចិត្ត ឬ​ប្រចណ្ឌ ពេល​ឃើញ​អ្នក​ស្និទ្ធស្នាល ឬ​នៅ​ជាមួយ​នារី​ដ៏​ទៃ​។​

បញ្ហា​របស់​អ្នកធ្វើ​ឲ្យ​នាង​ខ្វល់ចិត្ត​
សូម្បីតែ​កិច្ចការ​តិចតួច​ក្តី ក៏​នាង​ចាត់ទុកថា សំខាន់ និង​ធ្ងន់ធ្ងរ ចំពោះ​នាង​ដែរ​។​

ចង់តែ​នៅក្បែរ​អ្នក​
មនុស្ស​ស្រី​មាន​ភាព​អៀនខ្មាស់​ច្រើន ប៉ុន្តែ បើ​នាង​នៅតែ​ចង់​ក្បែរ ឬ​ហៅ​អ្នក​ដើរលេង​ញឹកញាប់ នោះ​ហើយ​ជា​សេចក្តីស្នេហា​របស់​នាង​៕ ដោយ​: health.com.kh​