បើ​បាត់​ក្មេង តេ​មក​លេខ​ទូរស័ព្ទ 031 201 2345, 031 601 2345​ ​ ​

958
ចែករម្លែក

(​ភ្នំពេញ​) ៖ ជា​សេចក្តីជូនដំណឹង​បន្ទាន់​មួយ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស នាយកដ្ឋាន​កណ្ដាល​សន្ដិ​សុខ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧​នេះ បានប្រកាស​លេខ​ទូរស័ព្ទ​ចំនួន​២​ខ្សែ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​ដឹង​រឿង​ឬក៏​ជនរងគ្រោះ​ជា​មាតា​បិតា អាណាព្យាបាល​ផ្ទាល់ ក្នុងករណី​បាត់​ក្មេង សូម​រាយការណ៍​ជាបន្ទាន់ ទៅ​លេខ​ទូរស័ព្ទ​របស់​នាយកដ្ឋាន​គឺ 031 201 2345, 031 601 2345​។​
​ ​
​ការប្រកាស​លេខ​ទូរស័ព្ទ​នេះ ធ្វើឡើង​បន្ទាប់​ពីមួយ​រយៈពេល​ចុងក្រោយ​នេះ មាន​ព័ត៌មាន​ចុះផ្សាយ ក៏ដូចជា​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook បាន​ចែកចាយ​បន្ដ​គ្នា អំពី​ករណី​បាត់​ក្មេង​ជា​ញឹកញាប់ ដោយ​ខ្លះ​បាត់​នៅតាម​សាលារៀន ឬ​តាម​ទីសាធារណៈ​ផ្សេងៗ ដែល​ឪពុកម្ដាយ និង​ក្រុមគ្រួសារ​ក្មេងៗ​បាន​អះអាងថា ត្រូវបាន​ជន​មិន​ស្គាល់មុខ​ចាប់​យកទៅ​។​
​ ​
​ដើម្បី​ជួយសង្គ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា និង​ស្វែងរក​ក្រុម​ជនអនាមិក​នោះមក​ផ្តន្ទាទោស​តាមច្បាប់ សូម​ឪពុកម្ដាយ អាណាព្យាបាល ដែល​ជួប​បញ្ហា​នេះ​ត្រូវ​រាយការណ៍ ជាបន្ទាន់​ភ្លាមៗ​តាម​ខ្សែ​ទូរស័ព្ទ​ដូច​ប្រកាស​នៅ​ខាងលើនេះ​៕