បើ​បែបនេះ អ្នកណា​មិន​ថា​ជា​រូប​កាត់ត​

1330
ចែករម្លែក
  • 35
    Shares

ទោះជា​មើល​យ៉ាងណា​ក៏​នៅតែ​យល់ថា​ទាំងនេះ​ជា​រូបភាព​កាត់ត​ពីព្រោះ​បើ​មិនមែន​ប្រើ​បច្ចេកវិទ្យា​កាត់ត​ទេ​គឺ​គ្មាន​ផ្លូវ​អ្នកណា​មាន​សមត្ថភាព​អាច​ផាត់មុខ​ឬ​តុបតែង​ឱ្យចេញ​ជា​បែប​នេះឡើយ​។​

​ប៉ុន្តែ​បើ​គិតបែបនេះ​គឺ​ខុស​ហើយ​។ ដោយ​មិន​ប្រើប្រាស់​កម្មវិធី​កាត់ត Photoshop​នាង អ៊ី​ណេ​ស គូស​(Ines Kus) ដែល​មកពី​រដ្ឋធានី​សា​គ្រែប​ប្រទេស​ក្រួ​អាស៊ី​បាន​ប្រើ​ជំនាញ​ផាត់មុខ​បំភាន់​ភ្នែក របស់​នាង​ដើម្បី​ប្រែក្លាយ​មុខ​របស់​នាង​ឱ្យ​មើលទៅ​ដូចជា​ត្រូវគេ​រមួល​ជាច្រើន​ជុំ​កាត់​ជា​កង់ៗ និង​សូម្បី​ពុះ​ពីរ​ចម្រៀក​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។

​នាង​បាន​ចំណាយពេល​ដល់​ទៅ​១២​ម៉ោង​ទម្រាំ​បង្កើតបាន​ស្នាដៃ​ទាំងនេះ​។​ស្នាដៃ​របស់​នាង​តែងតែ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ហើយ​បច្ចុប្បន្ន​នាង​មាន​អ្នកគាំទ្រ​រហូតដល់​ទៅ​ជាង ៤៨.០០០​នាក់ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​អ៊ី​ន​ស្តា​ហ្គ្រា​ម ៕ ប្រែ​សម្រួលៈ ខុម​