បើ​ប្រទេស​មាន​ស្ថេរភាព​នយោបាយ សុខសន្តិភាព អភិវឌ្ឍន៍ និង​មានការ​ដឹកនាំ​ដើរ​លើផ្លូវ​ត្រូវ ក៏​នាំ​ឲ្យ​ដីធ្លី​មានតម្លៃ​ដែរ​

323
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: “បើ​ប្រទេស​មាន​ស្ថេរភាព​នយោបាយ សុខសន្តិភាព អភិវឌ្ឍន៍ និង​មានការ​ដឹកនាំ​ដើរ​លើផ្លូវ​ត្រូវ ក៏​នាំ​ឲ្យ​ដីធ្លី​មានតម្លៃ​ដែរ ។ បើ​ដី​ថ្លៃ ហើយ​មាន​សុវត្ថិភាព​ទៀត នោះ​ជីវភាព​ពលរដ្ឋ​យើង​ក៏​ប្រសើរ​និង​មាន​ក្តីសង្ឃឹម​។ យើង​ជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏​សប្បាយចិត្ត​ដែរ​”​។​

លោក​សួន បវរ : បើ​ប្រទេស​មាន​ស្ថេរភាព​នយោបាយ សុខសន្តិភាព អភិវឌ្ឍន៍ និង​មានការ​ដឹកនាំ​ដើរ​លើផ្លូវ​ត្រូវ ក៏​នាំ​ឲ្យ​ដីធ្លី​មានតម្លៃ​ដែរ​ (​រូប​:​ភ្នំ​ស្វាយ​)​

​លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែង​ដូចខាងលើ​ក្នុង​ពិធី​បី​បិទ​ផ្សាយ​ជា​សាធារណ​: ទិន្នន័យ​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រ​ប្រព័ន្ធ ក្នុង​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី​ហៅ​កាត់​ថា​(LASSP) សម្រាប់​ភូមិ​កន្ទួត ភូមិ​កំព្រីង ភូមិ​ភ្នៀ​ត និង​ភូមិ​ត្នោត សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​លោក រ៉ូ បូរ៉ា អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា នៅ​ខេត្តបន្ទាយមានជ័យ ក្នុង​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី​ហៅ​កាត់​ថា​(LASSP) បាន​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​សរុប បាន​ចំនួន ១២១,៥៩៥​ប័ណ្ណ​មកហើយ​។ ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ មាន​៥​ដំណាក់កាល គឺជា​កំណត់​ធ្វើកា​វិនិច្ឆ័យ ការកំណត់​ព្រំ វាស់វែង​និង​វិនិច្ឆ័យ ដើម្បី​ក្លាយ​ក្នុង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី បិទ​ផ្សាយ​ជា​សាធារណៈ​នៃ​ការវិនិច្ឆ័យ សម្រេច​លើ​ឯ​សារ​វិនិច្ឆ័យ ចុះបញ្ជី​ចេញ​ប័ណ្ណ​និង​ចែក​ប័ណ្ណ​ជូន​ម្ចាស់​ដី ហើយ​មាន​រយះពេល​១៥ ថ្ងៃ ចាប់​ពីថ្ងៃ​ប្រកាស និង​ដល់​ថ្ងៃ​បិត ទោះបី​ថ្ងៃអាទិត្យ​ក៏​មិន​ឈប់សំរាក​ដែរ​។​

​លោក​បន្តថា សម្រាប់​សង្កាត់​ភ្នៀ​ត​នេះ ក្រៅពី​៤​ភូមិ​ដែល​បាន​វាស់វែង ចុះបញ្ជី​ដីធ្លី ហើយ​ឈានដល់​បិទ​ផ្សាយ​ទិន​ន្ន័​យ​នេះ កាលពី​ខែ​មុន​ក្រុមការងារ​ចុះបញ្ជី​បាន​បន្ត​ប្រកាស​តំបន់​វិនិច្ឆ័យ​នៅ​ភូមិប​ង្រុះ មួយ​ភូមិ​ទៀត​។​

​លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​និយាយថា ក្នុង​ការបិទ​ផ្សាយ​ជា​សា​ធា​រណះ​នូវ​ឯកសារ​ទិន្នន័យ​ក្បាលដី​នៅមុន​ចែក​ប្រគល់​វិ​ញ្ញាប​ណ្ណ​ប័ត​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ក្បាលដី​នៅក្នុង​ភូមិ​ខាងលើ លោក​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ដី​ទាំងអស់​នាំគ្នា​មក​ពិនិត្យ​លើ​ឯកសារ​ដែល​ខ្លួន​មាន​ក្រែង​ខុស ឫ​ច្រឡំ ឈ្មោះ អាយុ ភេទ ទីកន្លែង ប្រភេទ​ទ្រព្យ ..​មុនពេល​ទទួលបាន​ប័ណ្ណ​។ ក្រៅពី​ប្រជាពលរដ្ឋ​និង​បុគ្គល​ម្ចាស់​ក្បាលដី ចំពោះ​តំណាង​ស្ថាប័នរដ្ឋ និង​ដី​នៃ​ទ្រព្យសម្បត្តិ​សាធារណៈ ឬ​ឯកជន​របស់​រដ្ឋ តំណាង​ដី​សាធារណ​: (​ឧទាហរណ៍ ដី​វត្ត សាលា​រឿន ….) ក៏ត្រូវ​ចូលរួម​ពិនិត្យ​ទិន្នន័យ​នេះ​ផងដែរ​។​

​លោក​សួន បវរ បាន​ផ្តាំផ្ញើ​ផងដែរ​ថា អោយ​ប្រជាពលរដ្ឋ​និង​ម្ចាស់​ក្បាលដី​ត្រូវ​យោគយល់ អធ្យាស្រ័យ​គ្នា ចេះ​សាមគ្គី សម្របសម្រួល​គ្នា​នៅតាម​ព្រំដី​រៀងៗ​ខ្លួន​ចៀសវាង​កើតរឿង​ទំនាស់​ប្តឹងផ្តល់​គ្នា​នាំអោយ​ខូច​ទំនាក់ទំនង​រាប់អាន​គ្នា អស់​លុយកាក់ ពេល​វរ​លា ប្រាជ្ញា​ស្មារតី ជាដើម ។ លុះ​ដល់ពេល​ទទួលបាន​ប័ណ្ណ​សម្គាល់​អចលវត្ថុ​ហើយ បងប្អូន​ត្រូវ​ចេះ​រក្សា​ឲ្យ​បាន​គង់វង្ស​និង​ប្រើប្រាស​ជា​ប្រយោជន៍​សុច្ច​រឹត ជាសវាង​បាត់​ប្រើប្រាស់​មិន​ចំ​គោលដៅ​ជាដើម​៕ ល​