បើ​មានប្រើ​ទេ ឆ្នាំង​សាក​ស្ដើង​បំផុត ហើយ​សាក​បាន​គ្រប់​ស្មា​ត​ហ្វូ​ន​?

1111
ចែករម្លែក

​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​ឈ្មោះ Kado បាន​បញ្ចេញ​ផលិតផល​ថ្មី​មានការ​រចនា​ពិសេស គឺ​ឆ្នាំង​សាក​ទូរ​សព្ទ ដែល​គេ​ទទួលស្គាល់​មាន​កម្រាស់​ស្ដើង​ជាង​ឆ្នាំង​សាក​គ្រប់​ម៉ូ​ដែល​ទូរ​សព្ទ​ជុំវិញ​ពិភពលោក​។​

​កម្រាស់ ៥ មិល្លីម៉ែត្រ ទម្ងន់ ២១ ក្រាម ឆ្នាំង​សាក​ដ៏​ពិសេស​នេះ អាច​ប្រើប្រាស់​ជាមួយ​ស្មា​ត​ហ្វូ​ន​គ្រប់​ម៉ូ​ដែល ព្រោះ​វា​មាន​បំពាក់​មកជា​មួយ​នូវ​ក្បាល​ចម្លង​ថាមពល​ដែល​អាច​ដោះដូរ​បាន​ប្រភេទ Lightning របស់ Apple, microUSB របស់​ស្មា​ត​ហ្វូ​ន Android កម្រិត​មធ្យម និង​USB-C សម្រាប់​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​ប្រើ Android​។

ជាមួយ​តម្លៃ ៣៩ ដុល្លារ​ក្នុង​មួយគ្រឿង ឆ្នាំង​សាក​ដ៏​ពិសេស​នេះ​នឹង​ចេញលក់​នា​ខែធ្នូ ឆ្នាំ ២០១៧ ខណៈ​ផលិតផល​នេះ​កើតចេញពី​គម្រោង​អាជីវកម្ម​បង្កើត​ថ្មី Kickstarter៕ ប្រភព​៖ PhoneArena