បើ​លើស​ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេ​រីដ កុំ​ទទួលទាន​អាហារ​ទាំងនេះ​ឱ្យសោះ​

148
ចែករម្លែក

ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​ធ្លាប់បាន​លឺ​អំពី​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​និង​មិនល្អ​រួចមកហើយ​។ ជាធម្មតា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​អាច​បង្ក​ផលប៉ះពាល់​ដល់​ស​សៃ​ឈាម ដោយ​ធ្វើឱ្យ​ប្រែជា​ឡើង​រឹង និង​រួម​តូច ខណៈដែល​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អប្រសើរ​សម្រាប់​សុខភាព ដោយ​វា​ជួយ​កាត់បន្ថយ កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​ឈាម​។ ប៉ុន្តែ​ថា​តើ​អ្វី​ជា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​? តាមពិតទៅ វា​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​ជា ជាតិ​ខ្លាញ់​មិនល្អ​ទ្រី​គ្លី​សេរី​ដ (triglycerides) ប្រភេទ​នៃ​ជាតិ ខ្លាញ់​ក្នុង​ចរន្តឈាម​។ កាលណា​កម្រិត​នៃ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ឡើង​ខ្ពស់ វា​ក៏​មិន​ខុសពី​កម្រិត នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែរ គឺ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរឱ្យ​ព្រួយបារម្ភ​។

១. បន្លែ​មាន​ជាតិ​ម្សៅ​
ការកម្រិត​ការទទួល​ទាន​បន្លែ​មាន​ជាតិ​ម្សៅ​ដូចជា​ដំឡូង ពោត សណ្ដែក​ជាដើម គឺ​សំខាន់​ខ្លាំងណាស់​នៅពេល​អ្នក​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ឡើង​ខ្ពស់​។​នោះ​ក៏​ព្រោះតែ បន្លែ​មាន​ជាតិ​ម្សៅ​ផ្ទុក​សម្បូរ​ទៅដោយ​កាបូ​អ៊ី​ដ្រា​ត​ដែល​រាងកាយ​បំ​លែង​ទៅជា​ខ្លាញ់​ទ្រី​គ្លី​សេ​រីដ​។​

២. ផ្លែឈើ​
នោះ​ក៏​ព្រោះតែ​ផ្លែឈើ​ភាគច្រើន​មាន​ផ្ទុក​ជាតិ​ស្ករ​ធម្មជាតិ fructose ខ្ពស់​។ នៅពេល​បរិមាណជាតិ​ស្ករ fructose កើនឡើង​ហួសប្រមាណ​នោះ​រាងកាយ​នឹង​បំ​លែង​វា​ទៅជា​ខ្លាញ់​ទ្រី​គ្លី​សេ​រីដ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​ដែលមាន​បញ្ហា​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​គួរ​ទទួលទាន​ផ្លែឈើ​ត្រឹម​ពី ២ ទៅ ៣ ចំណិត​ក្នុង​មួយថ្ងៃ​បាន​ហើយ​។​

៣. ត្រី​កំប៉ុង​
ត្រី​កំប៉ុង​ភាគច្រើន​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ដែល​មិនល្អ​សម្រាប់​អ្នកមាន​បញ្ហា​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​ឡើយ​។​

៤. គ្រាប់​ធញ្ញជាតិ​ចម្រាញ់​
​គ្រាប់​ធញ្ញជាតិ​ធម្មតា គឺ​ល្អ​សម្រាប់​សុខភាព​រាងកាយ ប៉ុន្តែ​ចំពោះ​គ្រាប់​ធញ្ញជាតិ​ចម្រាញ់​វិញ ច្រើន​តែមាន​ផ្ទុក​ជាតិ​ខ្លាញ់​មិនល្អ​និង​កាឡូរី​ខ្ពស់​។

៥. គ្រឿង​ស្រវឹង​
ការទទួល​ទាន​គ្រឿង​ស្រវឹង​ហួសប្រមាណ​លើសពី ១ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​នារី ឬ ២​កែវ ក្នុង​មួយថ្ងៃ​សម្រាប់​បុរស គឺ​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល​ដែល​វា អាច​បង្ក​ជា​ជំងឺ​ផ្សេងៗ​គួរអោយ​ព្រួយបារម្ភ រួមទាំង​បញ្ហា​ខ្លាញ់​ក្នុង​ឈាម​ឡើង​ខ្ពស់​។​

៦. ភេសជ្ជៈ​ផ្អែម​
ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​។ លើសពីនេះទៅទៀត​ជាតិ​ស្ករ​មួយចំនួន​ក្នុង​ភេសជ្ជៈ​ផ្អែម​ក៏​អាចត្រូវបាន​បំ​លែង​ទៅជា​ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កម្រិតការទទួល​ទាន​ស្ករ​។​

៧. សាច់​សម្បូរ​ខ្លាញ់​
ទោះជា​យ៉ាងណា​ក៏​មិនមែន​មានន័យថា​អ្នក​ត្រូវ​ឈប់​ទទួលទាន​សាច់​តែម្ដង​ឡើយ​! គ្រាន់តែជ្រើសរើស​ទទួលទាន​សាច់​គ្មាន​ខ្លាញ់ គឺ​ប្រសើរ​ហើយ​។ ដើម្បី​ជាការ​ប្រសើរ​អ្នក​ក៏​គួរ​ចៀសវាង​សាច់​កែច្នៃ​ផងដែរ​៕ ដោយៈ health.com.kh