បើ​ស្រឡាញ់​ស្បែក​ចូរ​ស្វែងយល់​អំពី​សំណួរ​ខាងក្រោម​

156

​មនុស្ស​កើតមក​មាន​វាសនា​ខុសគ្នា ។ អ្នកខ្លះ​កើតមក​មាន​ស្បែក​ស្អាត​ពី ធម្មជាតិ ប៉ុន្តែ​ខ្លះទៀត មិន​សំណាង​ដូច្នេះ ឡើយ ។ មាន​បញ្ហា​ជាច្រើន​កើតមាន ចំពោះ​ស្បែក ។ ខាងក្រោម​នេះ គឺជា សំណួរ​ដែល​ចោទសួរ​ញឹកញាប់​អំពី ស្បែក និង​ចម្លើយ​របស់​វា ។​
​ ​
១. ហេតុអ្វី​បានជា​ស្បែ​កមាន សារសំខាន់​សម្រាប់​ខ្លួន​មនុស្ស​យើង​?
​ស្បែក​គឺជា​សរីរាង្គ​ដែល​លាត សន្ធឹង​ធំ​បំផុត​នៅក្នុង​ខ្លួន​មនុស្ស​យើង ។ ស្បែក​មាន​តួនាទី ក្នុងការ​រក្សា​កម្តៅ​ខ្លួន មនុស្ស (body temperature), ប្រឆាំង ទៅនឹង​រងរបួស និង​ការពារ​ការចម្លង រោគ​នានា (infection) ។ ស្បែក​មាន​ផ្ទុក ទៅដោយ​សរសៃវិញ្ញាណ (nerves) ដែល​ទទួល និង​ដឹងថា​ក្តៅ ឬ​ត្រជាក់​, ឈឺចាប់​, ការ​សង្កត់ ឬ គាប និង​ការ ស្ទាប ឬ ប៉ះពាល់​ផ្សេងៗ ។​
​ ​
២. តើ​ស្បែ​កមាន​ប៉ុន្មាន ស្រទាប់ (layers) ?
​ស្បែក មាន​បី​ស្រទាប់​៖
-​ស្រទាប់​ខាងក្រៅ ហៅថា epidermis
-​ស្រទាប់​កណ្តាល​ដែល​ក្រាស់ ហៅថា dermis
-​ស្រទាប់​ខាងក្រោម ហៅថា subcutaneous tissue ឬ hypodermis ។​
​ ​
៣. តើ​ការ​រលាក​កម្រិត ទី​១, កម្រិត​ទី​២ និង​កម្រិត​ទី ៣ មាន​ភាពខុសគ្នា​អ្វីខ្លះ​?
-​ការ​រលាក​ស្បែក​កម្រិត ១៖ (first-degree burns) ធ្វើឱ្យ​ស្បែក​ឡើង ក្រហម (red) និង មានការ​ឈឺចាប់ (painful)​។ វា​អាច​មានការ​ហើម (swell) បន្តិចបន្តួច និង​ក្លាយទៅជា​ពណ៌​ស នៅ ពេលដែល​អ្នក​សង្កត់​ទៅ​លើ​វា ។ ស្បែក ដែល​ត្រូវបាន​រលាក​នោះ អាច​នឹង​របក ចេញមក ក្នុង​រយៈពេល ១ ឬ ២ ថ្ងៃ ។ ការ​រលាក​ក្នុង​កម្រិត​១ មិនសូវមាន ផលវិបាក​ធ្ងន់ធ្ងរ​នោះទេ​, វា​គ្រាន់តែ ប៉ះពាល់​ទៅលើ​ស្រទាប់​ស្បែក​ខាងក្រៅ ប៉ុន​នោះ ។​
​ ​
-​ការ​រលាក​ស្បែក​កម្រិត ២ (second-degree burns)៖ អាច​បណ្តាល ឱ្យមាន​ការឈឺចាប់ និង​ឡើងជា​ពង តូចៗ (blisters) នៅលើ​ស្បែក​។ វា​ធ្វើឱ្យ ប៉ះពាល់​ទៅដល់ ផ្នែក​ខាងក្រៅ និង ផ្នែក កណ្តាល​នៃ​ស្បែក​(epidermis និង​dermis)​។
​ ​
-​ការ​រលាក​ស្បែក​កម្រិត ៣ (third-degree burns)៖ បណ្តាលឱ្យមាន​ការខូចខាត​ទៅ​ស្រទាប់ ទាំង​អស់នៃ ស្បែក ។ ស្បែក​ដែល​រលាក​នោះ​ហាក់ ដូចជា​មាន​ពណ៌​ស និង​ឆេះ​ខ្លោច (charred) ខ្ទេចខ្ទី​អស់ ។ បញ្ហាសំខាន់ ដែល​អាច​កើតមានឡើង​នោះ​គឺ​, អ្នក ទទួលរង​របួស​អាច​មាន ការឈឺចាប់ បន្តិច​ប​ន្ទួ​ច ឬ​មិនមាន​ការឈឺចាប់​អ្វី ទាំងអស់ ប្រសិនបើជា​សរសៃវិញ្ញាណ ដែល​នៅ​ទីនោះ ត្រូវបាន​ដុតបំផ្លាញ​ទាំង ស្រុង ។​
​ ​
៤. តើ​យើង​អាច​ព្យាបាល ការ​រលាក​នឹង​កម្តៅថ្ងៃ​ដោយ​វិធី​ណា​?
​មធ្យោបាយ​ខាងក្រោម​នេះ អាច ជួយ​អ្នក​សម្រួល និង​បន្ធូរបន្ថយ​បញ្ហា​ដែល​បង្កឡើង​ដោយ​ការ​រលាក ទៅនឹង កម្តៅ​ព្រះអាទិត្យ​បាន​ខ្លះ​:
-​ដាក់ ឬ​ទ្រាប់​ក្រណាត់ ឬ​ស្បៃ ត្រជាក់ៗ​នៅ​តំបន់​ដែល​ងាយ​ទទួលរង កម្តៅ​
-​ផឹកថ្នាំ​ទី​ឡេ​នុ​ល (Tylenol – acetaminophen) ដើម្បី​បន្ធូរបន្ថយ​ការ ឈឺចាប់ ឬ ថ្នាំ​អាស្ពីរីន (aspirin) និង ថ្នាំ ប្រឆាំង​ការ​រលាក​ផ្សេងៗ​ទៀត (NSAIDS, ដូចជា Motrin) ដើម្បី​សម្រួល ការលំបាក និង​បំបាត់​ការ​រលាក ។​
-​លាប​ចែ​ល​ត្រជាក់ (cooling gel) ឬ​ប្រេង​លាប​ស្បែក (ointment) ណា​ដែលមាន​ផ្ទុក​ជាតិ aloe vera ឬ 1​ភាគរយ hydrocortisone ទៅលើ​តំបន់ ដែល​ទទួលរង​ការ​រលាក​នោះ ។
​ ​
​ប្រសិនបើ​ស្ថិតក្នុង​សភាព​ធ្ងន់ ធ្ង​រ​, សូម​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត របស់​អ្នក​ភ្លាម ។​
​ ​
៥. តើ​យើង​អាចធ្វើ​រោគ វិនិច្ឆ័យ​នៃ​បញ្ហា​ស្បែក (skin problems) ដោយ​វិធី​ណា​?
​វេជ្ជបណ្ឌិត​របស់​អ្នក​អាចធ្វើ រោគវិនិច្ឆ័យ​ទៅ​បញ្ហា​ស្បែក​របួស ដោយ​ពិ​ភា​ក្ស​ទៅលើ​បញ្ហា​រោគសញ្ញា និង​ពិនិត្យ​ផ្ទាល់​ទៅលើ​ស្បែក​របស់​អ្នក ។ ជួនកាល​, ការធ្វើ​តេស្ត​មួយចំនួន​ត្រូវ បានស្នើ​សុំ​ពី​វេជ្ជបណ្ឌិត ។ ការធ្វើ​តេស្ត ទាំងនោះ អាចជួយ​ក្នុង​ការធ្វើ​រោគ វិនិច្ឆ័យ​អំពី​បញ្ហា​នៃ​ស្បែក ដូចជា បាក់តេរី​, វីរុស ឬក៏​ផ្សិត​ដែល​អាច​ចម្លង មេរោគ​មកកាន់​មនុស្ស​យើង​ជាដើម ។ ការ​ច្រឹប​ស្បែក​យកទៅ​វិភាគ​ក្នុង​គោល បំណង​រក​ភាពខុសគ្នា​រវាង​កន្ទួល ក្រហម​(rashes), កោសិកា​មហារីក​, និង​ការ​ដុះ​ដុំ​កោសិកា មិនមែន​មហារីក ។​
​ ​
៦. មូល​ហេតុអ្វី​បណ្តាលឱ្យ កើតមុន (acne)?
​គេ​មិនអាច​ទាន់​រក​ឃើ​ញា​ថា រោគ​កើតមុន​បណ្តាលមកពី​បញ្ហា​អ្វី​នោះ ទេ​, ប៉ុន្តែ​មូលហេតុ​សំខាន់​ជាងគេ នោះ​គឺ បណ្តាល​មក​ការឡើង​ចំនួន​អ័រម៉ូន​ម្យ៉ាង ហៅថា androgens ។ ចំនួន​អ័រម៉ូន​ភេទ​ប្រុស​កើន ឡើង​នៅក្នុង​អំឡុងពេល​ធំ ពេញវ័យ ។ កត្តា​មួយចំនួនទៀត​អាច ធ្វើឱ្យ​ការកើត​រោគ​មុន​រឹតតែ​អាក្រក់ នោះ​គឺ​៖
-​កង្វះ​អនាម័យ និង ភាពកខ្វក់ នៅលើ​មុខ​
-​ការ​ដុស​លាងមុខ​ដោយ​ខ្លាំងៗ​
-​ការ​ញេច ឬ​ច្របាច់​គ្រាប់​មុន នៅលើ​មុខ
-​អារម្មណ៍​តានតឹង ។
​ ​
​រោគ​មុន​មិនមែន​បណ្តាល​មក ពី​ការ​ទទួលទាន​សូកូឡា ឬ​ចំណីអាហារ ដទៃទៀត​នោះទេ ៕ ដោយ​: health.com.kh