បើ​អ្នកមាន​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​ហើយ​ត្រូវតែ​ចៀសវាង​អាហារ​ទាំងនេះ​

1174
ចែករម្លែក
  • 4
    Shares

ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ ច្រើនតែ​បង្កឡើង​ដោយ​បាក់តេរី​។ ហើយ នៅពេល​អ្នក​ញ៉ាំ​អាហារ មិន​ត្រឹម ត្រូវ​ទៀត ជំងឺ​នេះ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​។ ដូច្នេះ​តើ​អ្នក​គួរតែ​ចៀសវាង​អាហារ អ្វី​ខ្លះទៅ​?
​ ​
ផ្លែឈើ​មាន​ជាតិ​អាស៊ីត​
​ផ្លែឈើ​មាន​ជាតិ​អាស៊ីត មានដូចជា ក្រូចឆ្មារ ប៉េងប៉ោះ ម្នាស់ និង ក្រូច​។ ផ្លែឈើ​ទាំងនេះ​មាន ជាតិ​អាស៊ីត ហើយ​អាច​បង្ក​ការ​រលាក​ដល់​ប្លោក នោម​បាន​។ អាហារ​ទាំងនេះ​អាចធ្វើឱ្យ​ការ បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​កាន់តែ ធ្ងន់ធ្ងរ​បាន​។ ដូច្នេះហើយ​យក​ល្អ​គួរតែ តម​អាហារ​នេះ​សិន​។​
​ ​
​គ្រឿង​ស្រវឹង​
​ស្រា​បៀរ និង​ស្រា​អាច​បង្ក​ការ រលាក​ដល់​ក្រពះ​បាន​បើសិនជា​អ្នកមាន ជំងឺ​ដំបៅ​ក្រពះ ឬ​ច្រាល​ទឹក​អាស៊ីត​នៅ ក្រពះ ហើយ​គ្រឿង​ស្រវឹង​អាច​បង្ការ ការ​រលាក​ដល់​ប្លោកនោម​បានដែរ ជា ពិសេស​ពេល​ប្លោកនោម​មានការ​បង្ក រោគ​តែម្តង​។​
​ ​
​ជាតិ​កាហ្វេ​អ៊ី​ន​
​វា​ជា​សារធាតុ​ភ្ញោ​ចមួយ​ប្រភេទ ដែល​អាច​បង្កើនល្បឿន​លំហូរ​ឈាម​ទៅកាន់​កន្លែង​ដែល ប៉ះពាល់ ។ ក្រៅពី​តម​ការ​ញ៉ាំ​កាហ្វេ​យក​ល្អ​គួរតែ មិន​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស តែ និង​ទឹក​ផ្លែឈើ​កំប៉ុង​ដែរ ព្រោះ​ភេសជ្ជៈ ទាំងនេះ​ត្រូវបាន​គេ​រកឃើញថា​មាន ឥទ្ធិពល​ដូចគ្នា ។​
​ ​
​សាច់​ក្រហម​
​ហែម​បឺ​ហ្គឺ និង​សាច់​អាំង​ត្រូវ បាន​គេ​ចាត់ទុកថា​ត្រូវ​តម​ដែរ នៅពេល​អ្នក​កំពុងតែ​មានការ បង្ក​រោគ​នៅ ផ្លូវ ទឹក​ម៉ូ​ត្រដែរ​។ នេះ​ដោយសារតែ វា​នឹង បង្កើន​ជាតិ​អាស៊ីត​ក្នុង​ខ្លួន​។ យក​ល្អ​គួរ តែ​ជំនួស​សាច់​ក្រហម​មក​ញ៉ាំ​ត្រី ឬ​សាច់ មាន់​វិញ​។​
​ ​
សាច់ក្រក និង​អាហារ​ហិ​រ​
​នៅពេល​អ្នក​កំពុង​តែមាន ការ បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ ចូរ​ចៀសវាង សាច់​កៃ​ឆ្នៃ​សាច់ក្រក និង​អាហារ​ហិ​រ ទាំងអស់ ព្រោះ​អាហារ​ទាំងនេះ​អាច បង្ក​ការ​រលាក​ដល់​ប្លោកនោម និង បង្កើន​ចំនួន​អាស៊ីត​ក្នុង​ខ្លួន ដុ​ច្នេះ​ក៏​បង្កើន មជ្ឈដ្ឋាន​កាន់តែ​ល្អ​សម្រាប់​លូតលាស់ បាក់តេរី​ទៀត ។​
​ ​
ជាតិ​ផ្អែម​
​អ្នក​ដែលមាន​ការបង្ក​រោគ នៅ ផ្លូវទឹក​ម៉ូ​ត្រ​គួរ តែ​ចៀសវាង​អាហារ​ផ្អែម ដោយសារតែ​បាក់តេរី នឹង​លូតលាស់ ល្អ​នៅពេល​មាន​ជាតិ​ផ្អែម​។ ដូច្នេះ​ចូរ ចៀសវាង​រឿងនេះ​សិន ៕ ដោយៈ health.com.kh