បើ​អ្នក​ចង់​មាន​រាង​ស្អាត អាហារ​ពេលព្រឹក អ្នក​ត្រូវ​ញ៉ាំ​ជាដាច់ខាត​

159
ចែករម្លែក
  • 2
    Shares

អាហារ​ពេលព្រឹក ជា​អាហារ​ដែល​អ្នក​ត្រូវតែ​ពិសារ​ជាដាច់ខាត ព្រោះ​វា​ជា​អាហារ​ដែល សំខាន់​ណាស់​សម្រាប់​សុខភាព និង​សម្រស់​អ្នក​។ ហេតុអ្វី​បានជា​អាហារ​ពេលព្រឹក សំខាន់​ដល់​ថ្នាក់​នេះ​ទៅ​?

​មាន​នារី​ជាច្រើន ព្រោះតែ​ចង់​ស្រក​ទម្ងន់ បែរជា​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​ទៅវិញ ព្រោះ​គេ​យល់ថា នៅពេលដែល​បរិភោគ​ច្រើន នឹងមិន​ងាយ​ស្រក​ទម្ងន់​ឡើយ​។ ការយល់​បែបនេះ ជា​គំនិត​ដែល​ខុស​មួយ ព្រោះ​អាហារ​ពេលព្រឹក ពិតជា​សំខាន់ ណាស់​។ ក្រោយ​ពេលដែល​អ្នក​ញ៉ាំ​អាហារ​ពេលព្រឹក​រួច អ្នក​នឹងមាន​កម្លាំង​បំពេញ ការងារ​។ ដូចនេះ នៅពេលដែល​អ្នក​ប្រើ​កម្លាំង អាហារ​ទាំងនោះ​នឹង​ឆាប់​រំលាយ​អស់ ដោយ​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ទេ​។ ផ្ទុយទៅវិញ បើ​អ្នក​ពិសារ​អាហារ​ពេល​ល្ងាច​ច្រើន នោះ​នឹង​អាចធ្វើ​ឲ្យ​អ្នក​ធាត់​ខ្លាំង ព្រោះ​ក្រពះ​រំលាយ​មិនទាន់ អ្នក​ក៏​ចូល​គេង​ភ្លាម ដោយ​មិន​ងាយ​ធ្វើ​ឲ្យ​អ្នក​ស្គម​ឡើយ​។ ដូចនេះ អ្នក​គួរតែ​ញ៉ាំ​អាហារ​ពេលព្រឹក ហើយ​បន្ថយ​អាហារ​ពេល​ល្ងាច ទើប​អ្នក​អាច​ទទួលបាន​រាង​ស្អាត និង​សុខ​ភាពល្អ ផងដែរ​។​

​អាហារ​៣​ពេល​ក្នុង​មួយថ្ងៃ​នេះ បើ​អ្នក​ពិសារ​ខ្វះ​អាហារ​ពេលព្រឹក​នោះ​អ្នកនឹង​ងាយ ប្រឈមមុខ​នឹង​អាកា​រៈ​ទល់លាមក​ខ្លាំងណាស់ ដោយ​ធ្វើ​ឲ្យ​ជាតិពុល​មិនអាច​បញ្ចេញ មក​ក្រៅ​បានឡើយ​។ ដូចនេះ ស្បែក​អ្នកនឹង​ងាយ​ឡើង​មុន​ជាខ្លាំង​។​

​ជាតិ​ស្ករ​ក្នុង​រាងកាយ​អ្នកនឹង​ធ្លាក់ចុះ​ព្រោះតែ​រាងកាយ​មិនអាច​ទទួលបាន​អាហារ ពេលព្រឹក ដោយ​អាចធ្វើ​ឲ្យ​អ្នក​កើតមាន​អាកា​រៈ​វិលមុខ​ជាដើម​ហើយ​អស់កម្លាំង​ខ្លាំង តែម្តង​។ អ្នកនឹង​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​ក្រពះ ព្រោះ​ក្រពះ​មិនមាន​អាហារ​សម្រាប់ កិន​នៅពេល​ព្រឹក​។ ដូចនេះ យូរ​ទៅ​អ្នកនឹង​កើតមាន​អា​ការៈឈឺ​ក្រពះ​ជា​មិន ខាន​ឡើយ​។​

​នៅពេលដែល​រាងកាយ​មិនអាច​ទទួលបាន​អាហារ​ពេលព្រឹក នោះ​អ្នក​នឹងមាន ប្រតិកម្ម​យឺត ដោយ​មិនមាន​ខួរក្បាល​រស់​រវើក​ដូច​មុន​ឡើយ​។ ដូចនេះ​អ្នក​គួរតែ​ញ៉ាំ អាហារ​ពេលព្រឹក​ឲ្យ​បាន​រាល់ថ្ងៃ ទើប​អ្នក​អាច​រក្សាបាន​សុខភាព​ល្អ និង​រាង​ស្អាត ព្រម​គ្នា​៕ ដោយៈ health.com.kh